ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែប្រកាសពីគម្រោង “Airpeak” ដែលជាការចូលរួមចំណែកក្នុងវិស័យកាមេរ៉ាដ្រូន ដោយផ្អែកលើជំនាញ imaging និង sensing របស់ក្រុមហ៊ុនក៏ដូចជាបច្ចេកវិទ្យា 3R (Reality, Real-time and Remote) ។

យោងតាមសេចក្តីប្រកាសព័ត៌មានខ្លីមួយបាននិយាយថា គម្រោងនេះគឺសំដៅទៅលើការថតរូបជាលក្ខណៈការកម្សាន្ត និងឧស្សាហកម្មផ្សេងៗទៀត ដោយផ្តោតលើការប្រើប្រាស់ការថតរូបជាវិជ្ជាជីវៈជាជាងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។ ក៉ប៉ុន្តែ គេមិនទាន់ច្បាស់នូវឡើយទេថា តើក្រុមហ៊ុន Sony នឹងដាក់បង្ហាញយន្តហោះដ្រូនរបស់ខ្លួន ឬក៏ដាក់បង្ហាញកាមេរ៉ា និងsensor សម្រាប់លក់អោយអ្នកផលិតដ្រូន។
ទោះបីជាយ៉ាងណាក្តី កាលពីខែមករាកន្លងមកនេះ ក្រុមហ៊ុន Sony ក៏បានដាក់ពាក្យសុំប៉ាតង់សម្រាប់ការផលិតដ្រូនដែលអាចបត់បានជាមួយនឹងការរចនាដ៏ស្រស់ស្អាត។ ស្លាបកង្ហាលរបស់ដ្រូនគឺអាចបង្វិលចូលក្នុងតួយន្តហោះ ហើយគេក៏បង្វិលចេញពីតួ ដើម្បីទុកជាកន្លែងសម្រាប់ការដឹកជញ្ជូនបានផងដែរ។

Source: www.gsmarena.com/sony