រយៈពេលជាង ៥ ឆ្នាំហើយចាប់តាំងពីក្រុមហ៊ុន Nintendo បានប្រកាសផែនការសហការជាមួយសួនកម្សាន្តពិភពពិត Universal Studios ។ ឥឡូវនេះក្រុមហ៊ុន Universal បានប្រកាសនឹងដាក់បង្ហាញសួនកម្សាន្ត Super Nintendo World នៅថ្ងៃទី ៤ ខែកុម្ភះឆ្នាំ ២០២១ នៅទីក្រុង Osaka ប្រទេសជប៉ុន ហើយកំពុងបង្ហាញបទពិសោធន៏នៃពិភពកម្សាន្តបែបហ្គេមពិតៗដែលមានភាពទាក់ទាញជាលើកដំបូងក្នុងពិភពលោក។
ក្នុងនោះ Supper Mario Kart ជាផ្នែកមួយនៃពិភពកម្សាន្តថ្មីរបស់ Nintendo-themed ដែលស្ថិតក្នុងសួន Universal Studios Japan នេះផងដែរ ។ ដែលនៅខាងក្នុងមានគម្រូប្រាសាទ ជិះនៅខាងក្នុងគំរូនៃប្រាសាទ bowser’s castle ហើយមានការជិះប្រអប់ចូលទៅក្នុងប្រសាទនោះដែលក្នុងមួយប្រអប់អាចជិះបានបួននាក់ នឹងមានវ៉ែនតា3D បន្ថែមដើម្បីឱ្យអ្នកដែលបានទៅដល់ទីនោះកាន់តែមានអារម្មណ៍រំភើបនៅក្នុងហ្គេមពិតៗនេះ។
ក្រុមហ៊ុន Universal ក៏បានប្រកាសពីការធ្វើដំណើរផ្សងព្រេងរបស់យ៉ូស៊ីផងដែរដែលមានប្រធានក្រុម Toad និងដំណើរស្វែងរកស៊ុតពណ៏ដែលបានលាក់ខ្លួន ដែលជាសកម្មភាពដូចទៅនឹងហ្គេម។ ហើយការកម្សាន្តដ៏មានភាពទាក់ទាញទាំងពីរនេះមានរយៈពេលប្រហែលប្រាំនាទី។
សម្រាប់អ្នកចូលរួមកម្សាន្តក្នុង Super Nintendo World នេះក៏អាចជាវសំបុត្រចូលរួមកម្សាន្តជា “Power-Up Band” ក្នុងតម្លៃប្រហែល ៣០ ដុល្លារ ។
ភព៖ arstechnica
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia