Oppo បានប្រកាសពី AR Glass 2021 សេ៊រីថ្មីរបស់ខ្លួន
ក្រុមហ៊ុន Oppo ឆ្នាំនេះបានត្រលប់មកវិញជាមួយនឹងការ update ប្រសើរជាងមុននូវវ៉ែនតា Oppo AR 2021 ដែលវាមើលទៅកាន់តែតែដូ​ចនឹងវ៉ែនតាធម្មតាដែរ។

Written by Heaur

11/18/2020

កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ Inno Day របស់ខ្លួន, ក្រុមហ៊ុន Oppo បានបង្ហាញវ៉ែនតា AR ហើយឆ្នាំនេះវាត្រលប់មកវិញជាមួយនឹងការ update ប្រសើរជាងមុន។ ជាមួយ Oppo AR 2021នេះ វាមើលទៅកាន់តែតែដូចទៅនឹងវ៉ែនតាធម្មតាដែរ។

ក្រុមហ៊ុន Oppo និយាយថាកញ្ចក់ AR 2021 មានទម្ងន់ស្រាលជាងមុន ៧៥% ខណៈពេលដែលភ្ជាប់វាទៅស្មាតហ្វូន Find X2 Pro តាមរយៈខ្សែ USB-C ទៅ USB-C ផ្តល់លទ្ធផលយ៉ាងខ្លាំងក្នុងការដំណើរការ ដោយសារតែបន្ទះឈីប Snapdragon 865 ។

ដំណោះស្រាយអុបទិក Birdbath ត្រូវបានប្រើប្រាស់ ដោយបានកើនឡើងចំនួន ៥៣%  ភ្លឺបានកើនដល់ ៩៨% និងមានភីកសែលក្នុងមួយដឺក្រេដល់ទៅ ៤០% បើប្រៀបធៀបទៅនឹងម៉ូដែលដែលបានបង្ហាញនៅឆ្នាំ ២០១៩។ AR 2021 មានអេក្រង់  ទំហំ ០,៧១ អ៊ីញដែលភ្ជាប់មកជាមួយកែវពង្រីកចំពោះភ្នែក។

កញ្ចក់ AR ២០២១ ក៏មានឧបករណ៍បំពងសម្លេងទំហំធំដែលអាចប្តូរបាននិងការរចនាសូរស័ព្ទផ្នែកខាងក្រោយ។ បន្ថែមពីនេះ យើងអាចទទួលបានរូបភាព ដូចទៅនឹងការមើលអេក្រង់ទំហំ ៩០ អ៊ីញពីចម្ងាយ ៣ ម៉ែត្រផងដែរ។ យើងអាចមើលភាគយន្ត, វីឌីអូ HD, លេងហ្គេមកំសាន្តជាមួយ AR 2021 នេះ ដូចទៅនឹងបទពិសោធន៍ជាក់ស្តែងដែរ។  លើសពីនេះ នៅពេលដែលយើងភ្ជាប់ជាមួយស្មាតហ្វូន យើងអាចធ្វើការបញ្ជារកញ្ចក់វ៉ែនតា​ ដោយប្រើស្មាតហ្វូនរបស់យើង។  យើងក៏អាចមើលដៃឬម្រាមដៃរបស់អ្នកតាមរយៈវ៉ែនតាបាន ដោយ​ AR 2021 នេះ ត្រូវបានភ្ជាប់ជាមួយកាមេរ៉ា ToF អាចជួយឱ្យមានភាពត្រឹមត្រូវនិងច្បាស់លាស់បានផងដែរ។ 

កម្មវិធី Oppo AR developer​ របស់ក្រុមហ៊ុននឹងចូលមកដល់ឆ្នាំក្រោយដោយក្រុមហ៊ុន Oppo ផ្តល់នូវ client-side SDK និងបណ្តាញឧបករណ៍អភិវឌ្ឍន៍ដើម្បីជួយសហគមន៍បង្កើតកម្មវិធី AR-specific apps អោយបានច្រើនដើម្បីប្រើប្រាស់ជាមួយ AR 2021 កាន់តែទូលំទូលាយ​ផងដែរ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …