តើ Augmented reality គឺជាអ្វី???
AR ចេញមកពីពាក្យពេញថា Augmented reality ដោយវាជាបច្ចេកវិទ្យាដែលប្រើប្រាស់កាមេរ៉ានៅលើឧកបរណ៍អេឡិចត្រូនិចរបស់យើង បង្កើតអោយទៅជាទម្រង់រូបភាព3D។

Written by Heaur

02/25/2021

ខណៈដែលពិភពលោកយើងនេះកំពុងប្រឈមមុននឹងជំងឺរាតត្បាតសកល, បច្ចេកវិទ្យាទំនើបៗចុងក្រោយ ត្រូវបានក្រុមហ៊ុនជាច្រើនបានបង្កើតឡើងដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់រាប់លាន់នាក់នៅទូរទំាងពិភពលោក ក្នុងនោះក៏មានបច្ចេកវិទ្យាAR, ដោយARនេះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាធំៗទំាំងបាននាំគ្នាបង្កើតជាកម្មវិធី និងបំពាក់វានៅលើឧបករណ៍អេឡិចត្រូនិចរបស់ខ្លួន។ យ៉ាងណាមិញ ជាដំបូងយើងគួរស្វែងយល់ថា អ្វីទៅជាAR? តើវាអាចជួយយើងអ្វីខ្លះ? តើដូចម្តេចអាចប្រើប្រាស់ ARនេះបាន? 

អ្វីទៅជាAR?

ARគឺជាពាក្យកាត់ ដែលវាចេញមកពីពាក្យពេញថា Augmented reality។ AR គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់កាមេរ៉ានៅលើឧកបរណ៍អេឡិចត្រូនិចរបស់យើង បង្កើតអោយទៅជាទម្រង់រូបភាព3D។ មានន័យថា យើងអាចគូររូប, design, តុបតែងអ្វីផ្សេងៗនៅលើឧបករណ៍អេឡិចត្រូនិចរបស់យើងដោយផ្ទាល់ ដោយភ្ជាប់ជាមួួយនឹងទិដ្ឋភាពជាក់ស្តែងតែម្តង។ ជាមួយនឹងបច្ចេកវិទ្យាARនេះ យើងនឹងមិនត្រូវការកាស វ៉ែនតាVR ឬឧបករណ៍ជំនួយបន្ថែមផ្សេងទៀតទេ។ ផ្ទុយទៅវិញអ្វីដែលយើងត្រូវការគឺ កាមេរ៉ានៅលើកាមេរ៉ានៅលើឧបករណ៍អេឡិត្រូនិច ឬស្មាតហ្វន និងកម្មវិធីARមួួយ ជាការស្រេច។

តើវាអាចជួយយើងអ្វីខ្លះ?

ដូចដែលយើងលើកឡើងខាងលើ ពិភពលោកកំពុងជួបប្រទះនូវវិវិបត្តិជំងឺCovid-19, AR គឺជាបច្ចេកវិទ្យាមួយ ដែលបានចូលរួមចំណែកជួយសម្រួលយ៉ាងខ្លំាងដល់របៀបនៃការធ្វើការងារប្រចាំថ្ងៃរួមមាន ការរៀនសូត្រូ ការរៀបចំផ្ទះ ការធ្វើដំណើរ ការធ្វើអាជីវកម្ម ការកំសាន្ត ក៏ដូចជារបៀបទំនាក់ទំនងរបស់យើងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។ អ្វីដែលពិសេស បច្ចេកវិទ្យាAR គឺជាកម្មវិធីដ៏ល្អបំផុតមួយសម្រាប់ការធ្វើអាជីវកម្ម។ ឧទាហរណ៍ តាមផ្សារទំនើបនៅបរទេសមួយចំនួន រាលពេលដែលគេទិញខោអាវម្តងៗ អថិតិជនមិនចាំបាច់ទៅលឬទៅពាក់ដោយផ្ទាល់នោះទេ គេគ្រាន់ឈរនៅមុនទូរម៉ាស៊ីនអេឡិចត្រូនិច រួចជ្រើសរើសម៉ូឌខោអាវដែលគេចង់ពាក់ ពេលនោះវានឹងបង្ហាញនៅលើដងខ្លួនគេតែម្តង។ ក្រៅពីនេះ ARក៏មានបំពាក់យ៉ាងទូលំទូលាយនៅកម្មវិធីជាច្រើនរួចមកហើយ ដោយយើងមិនបានដឹង រួមមានMessenger, Instagram, Google Map, ព្រមទំាំងមាននៅកម្មវិធីនិងឧបករណ៍ជាច្រើនផ្សេងទៀតផងដែរ។

ឆ្លៀតឧកាសនេះ យើងនឹងបង្ហាញអ្នកទំាំងអស់គ្នានូវAPP ចំនួន៥ដែលបានបំពាក់នូវបច្ចេកវិទ្យាAR នេះ, ហើយក៏អាចប្រើប្រាស់ARនេះដែរ។

1.      Google Map

កម្មវិធីGoogle Map គឺជាApp ដែលទើបតែទទួលបានធ្វើបច្ចុប្បន្នភាពជាមួយនឹងARនេះ ដោយយើងធ្វើការកំណត់គោលដៅរបស់យើង រួចប្រើប្រាស់កាមេរ៉ានៅលើស្មាតហ្វូន ដើម្បីស្កេនសំណងអាគារជំុវិញ។ ពេលនោះវានឹងបង្ហាញផ្លូវ និងសញ្ញាផ្សេងៗ ជាលក្ខណៈ3Dអោយយើងឃើញនៅលើស្មាតហ្វូនរបស់យើងតែម្តង។

2.      Messenger

សំលឹងទៅកម្មវិធីទី២នោះ Messenger ដែលវាមិនត្រឹមតែជាកម្មវិធីប្រើប្រាស់ការផ្ញើរសារជា ឬ Callគ្នានោះទេបែបសាញ្ញាមៗនោះទេ តែវាក៏មានភ្ជាប់មកជាមួយនឹងAR ផងដែរ។ ជាពិសេសនៅពេលយើងប្រើប្រាស់មុខងារកាមេរ៉ា ដោយពេលនោះវានឹងលោតអោយយើងឃើញមានជម្រើសជាច្រើន ដូចជាបន្ថែមស្ទីលសក់ ឬពាក់់វ៉ែនតាទៅតាមបែប3D។

3.      Just a Line

ចំពោះកម្មវីធីទី៣គឺ មានឈ្មោះថា Just A Line។ Just A Line នេះជាកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលអនុញ្ញាតឱ្យយើងគូគំនូរសាមញ្ញៗនៅក្នុងលំហនៃទីតំាងជាក់ស្តែង។ ម្យ៉ាងទៀត យើងក៏អាចRecord គំនូរ ឬការបង្កើតថ្មីរបស់យើងជាវីដេអូខ្លី រួចចែករំលែកទៅកាន់មិត្តភក្តិ។ កាន់តែពិសេសនោះ ខណៈពេលដែលយើងកំពុងគូរូប យើងក៏អាចinvite ដៃគូរបស់យើងអោយចូលរួមគូរ ឬលេងជាមួយគ្នាបានផងដែរ ដោយគ្រាន់តែចុចលើ រូបមនុស្ស២នាក់ រួចចុចលើ Draw with a partner។  ប្រសិនបើអ្នកជាDeveloper, យើងអាចប្រើលេខកូដ (Open-sourced code) សម្រាប់ជាចាប់ផ្តើមproject នៅលើកម្មវិធីនេះ។

4.      Augmented Reality

ដោយឡែកកម្មវិធីទី៣ គឺAugmented Reality។ ស្រដៀងនឹងកម្មវិធីខាងលើដែរ Augmented Reality នេះគឺជាកម្មវិធីទូរស័ព្ទដៃ ដែលអនុញ្ញាអោយយើងជ្រើសរើស របររបស់ផ្សេងៗដែលមានស្រាប់នៅក្នុងកម្មវិធី  បញ្ចូលទៅក្នុងទិដ្ឋិភាពជាក់ស្តែង ដោយរបរទំាំងនោះមានទំហំនិងខ្នាតរង្វាស់ដូចទៅនឹងរបរពិតៗអញ្ចឹងដែរ។ ស្របជាមួយគ្នានេះដែរ យើងក៏អាចផ្លាស់ប្តូរទីតាំងវត្ថុផ្សេងៗ ឬធ្វើការតុបតែង Design នៅក្នុងផ្ទះដោយមិនចាំទៅរុះរើសអីវ៉ាន់ដោយផ្ទាល់នោះឡើយ ដោយយើងអាចផ្លាស់ប្តូរទីកន្លែងរបររបស់ទំាំងនោះ នៅក្នុងAPP​នេះជាមុនសិន។ ប្រសិនបើយើងគិតថាOkហើយ, យើងអាចផ្លាស់ប្តូរតាមក្រោយតែម្តង។

5.      Myty  

Myty គឺជាកម្មវិធីAR មួយដែលអនុញ្ញាតអោយយើងធ្វើការរចនា និងបង្កើតបន្ទាប់គេងជាលក្ខណៈ3D ទៅតាមការចង់បានរបស់យើង ដោយយកទិដ្ឋភាពជាក់ស្តើង (Real time Environment) ។ មានន័យថា យើងអាចធ្វើការកំណត់ទំហំនៃបន្ទាប់ ពណ៌ គ្រឿងសង្ហារឹម ម៉ូឌទ្វា ឬរបររបស់ផ្សេងៗទៀតទៅតាមតម្រូវការយើង។ បន្ថែមពីនេះ នៅក្នុងកម្មវិធីMyty នេះក៏មានជម្រើសជាច្រើន ដែលអាចអោយយើងរើសបាន ព្រមទំាំងរអាចក្សាទុករាល់អ្វីដែលយើងបានបង្កើតហើយដែរ។ 

បន្ទាប់ពីបានរាប់ខាងលើនេះហើយ​ យើងឃើញថា បច្ចេកវិទ្យាAR នេះពិតបានចូលរួមចំណែកយ៉ាងខ្លំាងដល់វិស័យជាច្រើន និងកិច្ចការប្រចាំថ្ងៃរបស់មនុស្សទូរទៅ មិនជាការកំសាន្ត ការច្នៃប្រឌិត ការរៀនសូត្រ ឬក៏ភ្ជាប់ទំនាក់ទំនងនោះឡើយ។ កាន់តែពិសេស បច្ចេកវិទ្យានេះត្រូវបានសាយភាយយ៉ាងទូលំទូលាយនៅលើស្មាតហ្វូកម្មវិធីអ្នកប្រើប្រាស់ជាទូទៅ ដោយគេអាចទាញយកបាននៅលើApp Store ឬPlay Storeដោយឥតគិតថ្លៃតែម្តង។ 

ខាងក្រោមនេះ គឺជាតំណភ្ជាប់ដែលយើងអាចទាញយកបានទំាំងAndroid និងiOS៖

Google Map:
Android: https://reurl.cc/bzlKRE
iOS: https://reurl.cc/V34bkA

Messenger
Android: https://reurl.cc/Kx31Vn
iOS: https://reurl.cc/jqv0MM

Just a Line
Android: https://reurl.cc/ra6WdO
iOS: https://reurl.cc/E21dKR

Augmented Reality
Android: https://reurl.cc/7yMx25
iOS: https://reurl.cc/a54y59

Myty
Android: https://reurl.cc/5oOnov
iOS: https://reurl.cc/qm0emy

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …