លក្ខណៈសម្បត្តិខ្លះៗនិងតំលៃរបស់ Apple Watch SE 2022
Apple បានសម្រេចចិត្តយ៉ាងច្បាស់ថា Apple Watch SE នឹងដើរតាមគន្លងនៃស៊េរី iPhone SE ហើយនឹងត្រូវបានអាប់ដេតរៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យការទទួលបានការរចនាប្រចាំឆ្នាំ ឬការកែលម្អផ្នែករឹងដូចជា iPhone ឬ Apple Watch ស៊េរីផ្សេងរបស់គេ។

Written by Vichea

05/03/2022

កាលពីឆ្នាំមុន យើងមិនបានឃើញក្រុមហ៊ុន Apple បញ្ចេញ Apple Watch SE ស៊េរីថ្មីឬផ្តល់អ្វីឲ្យប្រសើរឡើងសម្រាប់នាឡិកាឆ្លាតវៃតំលៃថវិការបស់ខ្លួនដែលចេញកាលពីឆ្នាំ 2020 នោះទេ។ Apple បានសម្រេចចិត្តយ៉ាងច្បាស់ថា Apple Watch SE នឹងដើរតាមគន្លងនៃស៊េរី iPhone SE ហើយនឹងត្រូវបានអាប់ដេតរៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យការទទួលបានការរចនាប្រចាំឆ្នាំ ឬការកែលម្អផ្នែករឹងដូចជា iPhone ឬ Apple Watch ស៊េរីផ្សេងរបស់គេ។

បើតាម LeaksApplePro អ្នកណែនាំដែលគួរឲ្យទុកចិត្តបាន បានផ្ដល់ព័ត៌មានខ្លះៗដែលទាក់ទងនឹងការកែប្រែមួយចំនួនដែលនឹងមកដល់ក្នុង Apple Watch SE ស៊េរីឆ្នាំ 2022 នេះ។ Apple Watch SE 2022 ត្រូវបានគេរំពឹងថានឹងមកជាមួយបន្ទះឈីប S7 ដែលនាំឲ្យនាឡិកាឆ្លាតវៃនេះមានដំណើរការលឿនជាងមុន។ S7 គឺជាបន្ទះឈីបដែលក្រុមហ៊ុន Apple ផលិតជាពិសេសសម្រាប់បំពាក់លើនាឡិកាស៊េរី 7 របស់ខ្លួន តែពេលនេះក៏មានលើ Watch SE 2022 ជំនួសដោយសបន្ទះឈីប S5 ដែលមានលើ Watch SE ឆ្នាំ 2020។

ប៉ុន្តែនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាជាអ្វីដែល Apple ធ្វើជាមួយនឹងផលិតផលស៊េរី SE ដោយបញ្ចេញវាជាមួយនឹងបន្ទះឈីបដែលដំណើរការល្អបំផុតសម្រាប់បច្ចុប្បន្ន ហើយរួមជាមួយការធ្វើឲ្យនាឡិកានេះមានដំណើរល្អនិងលឿនជាងមិត្តភក្ដិរបស់ពួកគេទៅទៀត។

ជាឧទាហរណ៍ iPhone SE បានចំណាយពេលពីរឆ្នាំក្នុងការប្រើប្រាស់បន្ទះឈីបចាស់ 7nm Apple A13 Bionic មុនពេលប្តូរទៅ 5nm A15 Bionic ចុងក្រោយបង្អស់របស់ Apple ដែលមានបំពាក់លើស៊េរី iPhone 13។ ដូច្នេះសម្រាប់ Apple Watch SE 2022 ដែលនឹងទទួលបានបន្ទះឈីបស៊ីលីកូន S7 អាចគឺជារៀងពិត និងគួរឱ្យជឿជាក់បាន។

លើសពីនេះតាមរបាយការណ៍បានអះអាងថា Apple Watch SE 2022 នឹងមកជាមួយតម្លៃសមរម្យនឹងមានសំឡេងកាន់តែប្រសើរ រួមជាមួយឧបករណ៍ចាប់ចង្វាក់បេះដូងថ្មី ដែលនឹងធ្វើឱ្យមានភាពប្រសើរឡើងលើមុខងារ ECG ដែលមានបំពាក់លើម៉ូដែល Apple Watch Series ដែលមានតម្លៃថ្លៃជាង។

បើតាមអ្នករាយការណ៍ម្នាក់បានឲ្យដឹងថា អ្វីដែលនឹងមិនមានការផ្លាស់ប្ដូរនោះគឺការរចនា ព្រោះថាផ្នែករឹង(Hardware) របស់ Apple Watch SE 2022 ថ្មីនេះគឺសមនឹងទម្រង់ និងរូបរាងដូចគ្នាទៅនឹងជំនាន់ ដូច្នេះវានឹងមកដល់ក្នុងជម្រើសទំហំពីរគឺ 40 mm និង 44 mm ដូចគ្នាដែល Watch SE 2020 បានផ្តល់ជូននាពេលបច្ចុប្បន្ន។

តាមរបាយការណ៍បានឲ្យដឹងថា Apple នឹងធ្វើបច្ចុប្បន្នភាពអេក្រង់ Watch SE 2022 ដើម្បីផ្ដល់មុខងារបង្ហាញជានិច្ច (Always-on display) នៅលើ Hardware ដោយមិនចាំបាច់ប្រើកម្មវិធីណាមួយឡើយ ដែលមុខងារនេះត្រូវបានខ្ចីពីបងប្អូនបង្កើត Apple Watch ដែលមានទំហំធំ និងមានតម្លៃថ្លៃជាងរបស់វា។

ការបង្ហាញជានិច្ច​ (Always on Display) ដែលមាននៅលើនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple គឺជាអេក្រង់ប្រភេទ LTPO OLED មួយក្នុងចំណោមអេក្រង់ដំបូងបំផុតដែលផលិតដោយ LG។ មុខងារ AOD ដែលមានលើ Apple Watch គឺតែងតែបង្ហាញមុខនាឡិកា និងកម្មវិធីប្រើចុងក្រោយបំផុត។ មុខងារនេះនឹងមិនដំណើរការលុះត្រាតែអ្នកជ្រើសរើសបិទមុខងារនេះ។

ចាប់តាំងពី Apple Watch Series 5 ឡើងទៅ ក៏ដូចជា Watch SE ទាំងអស់មានបន្ទះ LTPO ដែលមិនត្រឹមតែអនុញ្ញាតឱ្យប្រើមុខងារ VRR (Variable Refresh Rate) ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានមុខងារ AOD (Always on display)ទៀតផង។

បើនិយាយអំពីតម្លៃវិញ Apple Watch SE 2022 ត្រូវបានគេរាយការណ៍ថានឹងអាចមានតំលៃថ្លីជាងមុន។ ខណៈពេលដែល Apple Watch SE 2022 ត្រូវបានគេនិយាយថានឹងចាប់ផ្តើមពី $299 ខុសគ្នាត្រឹមតែ $20 ពីតម្លៃចេញលក់ $279 របស់ Apple Watch SE ពោលគឺវានឹងមានតម្លៃថ្លៃជាងកាលពីមុន ប៉ុន្តែវានៅតែរក្សាតម្លៃក្រោម $300 ដដែល។

ប្រភព៖ PhoneArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Apple iPhone 14 នឹងនាំយកការអាប់ដេតដ៏ធំសម្រាប់កាមេរ៉ាខាងមុខ

Apple iPhone 14 នឹងនាំយកការអាប់ដេតដ៏ធំសម្រាប់កាមេរ៉ាខាងមុខ

កាមេរ៉ាថតរូប Selfie នឹងមាន auto-focus ដោយផ្លាស់ទីពីដំណោះស្រាយ FF ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ។ វាក៏នឹងមកដល់ជាមួយ 6P lens និងពន្លឺ f/1.9 aperture ។