អ្នកវិភាគផ្នែកវិនិយោគនៅក្រុមហ៊ុន JP Morgan និយាយថាវែនតា Apple VR នឹងត្រូវបានដាក់បង្ហាញនៅត្រីមាសទី ១ ឆ្នាំ ២០២២ និងមានកញ្ចក់ LiDAR បូកទាំង lenses ចំនួន ៦ ផងដែរ។ នាពេលថ្មីៗនេះ “Apple Glass” នឹងត្រូវបានបង្កើតមុន ដោយការរចនាវែនតាប្រភេទ AR / VR ដែលមានលក្ខណៈប្រពៃណី។ ការធ្វើឱ្យប្រសើរឡើងដ៏សំខាន់ជាងកាសគូប្រជែងនឹងត្រូវបានប្រើ LiDAR ។
យោងតាមសារព័ត៌មាន China Times កាស VR នាពេលខាងមុខនេះនឹងបំពាក់កញ្ចក់ lenses ចំនួន ៦ បូករួមនឹងម៉ាស៊ីនស្កេនអុបទិក LiDAR ។ LiDAR នឹងអាចអោយអ្នកមើលវត្ថពីចំងាយរវាងបានយ៉ាងច្បាស់ និងត្រូវបានគេរាយការណ៍ថានឹងបង្កើនបទពិសោធន៍ថ្មីផងដែរ។
លោក Yang Weilun បានប៉ាន់ប្រមាណថាការចំណាយសម្រាប់ Apple ក្នុងការបង្កើតវែនតា Lida នេះនឹងលើសពី ៥០០ ដុល្លារហើយតម្លៃលក់រាយនឹងមានច្រើនជាងតម្លៃ VR ដែលជាគូប្រជែងនាពេលបច្ចុប្បន្ន។
ការវិភាគរបស់ក្រុមហ៊ុន JP Morgan ក៏បានសន្និដ្ឋានផងដែរថាលក្ខណៈជាក់លាក់ “ពិបាកបំផុត” បច្ចុប្បន្នមានន័យថាវែនតា “Apple Glass” ដែលមានទម្ងន់ស្រាលទំនងជាមិនត្រូវបានចេញផ្សាយក្នុងរយៈពេលពី 12 ទៅ 18 ខែខាងមុខនេះទេ។
ប្រភព៖ macrumors
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia