យោងតាមគេហទំព័រ 9to5Mac បានអោយដឹងថា ភ្នាក់ងារព័ត៌មានBloomberg បានធ្វើការអះអាងថាពីតួនាទីថ្មីរបស់លោកRiccio ដែលលោកនឹងត្រួតពិនិត្យមើលគម្រោងថ្មី(new project) ដោយគម្រោងថ្មីនេះនឹងផ្តោតទៅលើការបង្កើតកាសស្តាប់បែបជាក់ស្តែង(reality headsets)របស់ Apple ។ ក្រុមហ៊ុនApple ត្រូវបានគេរាយការណ៍ថាក្រុមហ៊ុនកំពុងបានកំពុងឆ្លងកាត់ឧបសគ្គ ដោយខ្លួនសង្ឃឹមថានាយកប្រតិបត្តិរូបនេះនឹងអាចបង្កើតគម្រោងអោយចេញជារូបរាងឡើង។

ម្យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏ត្រូវបានគេនិយាយផងដែរថា កំពុងផ្លាស់ប្តូរក្រុមជំនាញខាងផ្នែកបច្ចេកវិទ្យាកាមេរ៉ា ហើយនិងអេក្រង់(Display) អោយទៅឱ្យលោក Johny Srouji ជាអ្នកគ្របគ្រង់វិញ ខណៈដែលលោកបច្ចុប្បន្ននេះជាអ្នកគ្រប់គ្រងផ្នែកprocessor និង ម៉ូឌឹម(modem)។
កាសចម្រុះដំបូង(initial mixed reality headset)អាចជាម៉ូដែលទំនើបបំផុត ដែលផ្តោតលើអ្នកអភិវឌ្ឍន៍ (developers) និងអ្នកជំនាញផ្សេងទៀត(professionals)។ វាអាចផ្តល់នូវគុណភាពបង្ហាញ 8K ក្នុងមួយកែវជាមួយនឹងសំលេង(spatial audio)និងPro-style LiARAR ដែលមានរាងដូច iPhone 12 ដើម្បីជួយកំណត់ទីតាំងជាក់ស្តែង។ តាមពិតពាក្យចចាមអារាមបានលើកឡើងថា វាអាចមានតម្លៃប្រហែល ៣០០០ ដុល្លារ ទោះបីជាក្រុមហ៊ុនApple ព្យាយាមបង្កើតអោយមាតំលៃសមរម្យជាងនេះក៏ដោយ។

វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើក្រុមហ៊ុន Apple លះបង់អ្នកដឹងនាំដែលមានទេពកោសល្យកំពូល ៗ ។ ប្រសិនបើក្រុមហ៊ុន Apple អាចដោះស្រាយបញ្ហាមួយចំនួននេះបាន នោះមានន័យថា ក្រុមហ៊ុនអាចធ្វើអោយផលិតផលគូប្រជែងមួយចំនួន ដូចជា Oculus, HTC និងសូម្បីតែ Sony’s PlayStation VR នឹងជួបការប្រកួតប្រជែញខ្លំានៅទីផ្សារ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube