Apple TV នឹងត្រូវបានដាក់អោយប្រើប្រាស់នៅកម្មវិធី Android TV នាឆ្នាំក្រោយ
ទីបំផុតកម្មវិធី Apple TV នឹងត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅទូរទស្សន៍ Android ទាំងអស់។

Written by Heaur

12/17/2020

ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ   Google ទើបតែបានបង្កការភ្ញាក់ផ្អើលមួយទៅដល់អ្នកប្រើប្រាស់ទូរទស្សន៍Android។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ, Google បានបញ្ជាក់ថាទីបំផុតកម្មវិធី Apple TV នឹងត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅទូរទស្សន៍ Android ទាំងអស់។ ការបញ្ចូលនេះ នឹងបញ្ចូលទាំងសេវាកម្ម Apple TV Plus ទំាំងអស់ទៅកាន់ទូរទស្សន៍ Android និងភ្ជាប់មកជាមួយខ្សែភាពយន្តហូលីវូដល្បីៗរួមមាន Avengers, និង legendary Martin ជាដើម។ 

ការធ្វើសមាហរណកម្មនេះ ពិតជាមានអត្ថប្រយោជន៍ដល់ក្រុមហ៊ុនយក្សទំាំងពីរ។ដោយក្រុមហ៊ុន Google បានអះអាងថា Chromecast គឺជាឧបករណ៍ផ្សាយផ្ទាល់តែមួយគត់ដែលទទួលបានការគាំទ្រច្រើនជាងគេបំផុត ខណៈដែលសេវាកម្មទូរទស្សន៍របស់ Apple TV នឹងអាចរកបានអ្នកទស្សនាច្រើនជាងមុន តាមរយៈការដាក់ដំណើរនៅលើ​ Android TV នេះ។​ ម្យា៉ងទៀត កម្មវិធីទូរទស្សន៍ Apple TV នឹងមកដល់ Chromecast ជាមួយ Google TV ជាមុនសិន មុននឹងវាអាចដំណើរការជាមួយមុខងារទាំងអស់នៅទូរទស្សន៍ Android។ ជាមួយទូរទស្សន៍ Google TV, អ្នកប្រើប្រាស់នឹងអាចចូលនិងស្វែងរកខ្សែភាពយន្តផ្សេងៗរបស់ Apple TV តាមចំណង់ចំណូលចិត្តរបស់ខ្លួន ឬតាមការណែនាំ( Recommendations) ហើយគេក៏អាចរក្សាទុកខ្សែភាពយន្តទំាំងនោះសម្រាប់ទស្សនានៅលើកក្រោយទៀតបានផងដែរ។

ទោះបីជាយ៉ាងណាក្តី គេត្រូវរង់ចាំរហូតដល់កម្មវិធី Apple TV ចាប់ផ្តើមដំណើរការនៅលើ Android TV នៅដើមឆ្នាំក្រោយ ដើម្បីអោយប្រាកដថា វាអាចនឹងដំណើរការបានល្អប៉ុណ្ណា។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …