Apple TV+ Free Trial ផ្តល់ជូនការពន្យារពេលរហូតដល់ខែកក្កដាឆ្នាំ ២០២១
ក្រុមហ៊ុន Apple បានសំរេចចិត្តពន្យារពេល Apple TV + Free Trail សម្រាប់អតិថិជនដែលបានទទួលការជាវ ១២ ខែដោយឥតគិតថ្លៃកាលពីខែវិច្ឆិកាឆ្នាំ ២០១៩

Written by Dorn Visal

01/19/2021

យោងតាមប្រភពពត៌មាន Variety បានអោយដឹងថាក្រុមហ៊ុន Apple បានសំរេចចិត្តពន្យារពេល Apple TV + Free Trail សម្រាប់អតិថិជនដែលបានទទួលការជាវ ១២ ខែដោយឥតគិតថ្លៃកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។ ឥឡូវនេះក្រុមហ៊ុនបានធ្វើការពន្យាពេលរហូតដល់ខែកក្កដាឆ្នាំ ២០២១ ។

ជាងមួយឆ្នាំហើយចាប់តាំងពីការបង្ហាញខ្លួនដំបូងនៃទូរទស្សន៍ Apple TV+ ហើយបច្ចុប្បន្ននេះមានមាតិការកម្សាន្តថ្មីៗជាង ៤០ ដែលរួមមានកម្មវិធីទូរទស្សន៍រដូវកាលទី ២ នាពេលខាងមុខដូចជា៖ Jennifer Aniston and Reese Witherspoon’s drama, The Morning Show, Hailee Steinfeld’s dramedy Dickinson; Jason Momoa’s fantasy drama See; Jason Sudekis’ comedy series Ted Lasso; Joel Kinnaman’s alternate history drama For All Mankind; Octavia Spencer’s Truth Be Told និង  M. Night Shyamalan’s psychological thriller Servant ជាដើម។

ហើយសេវាកម្មផ្សាយផ្ទាល់ក៏រំពឹងផងដែរថាការមកដល់នៃខ្សែភាពយន្តថ្មីរួមមាន៖ ខ្សែភាពយន្តរឿងដែលដឹកនាំដោយលោក Tom Holland គឺ Russo Brother; ខ្សែភាពយន្ត Timberlake និងខ្សែភាពយន្តគំនូរជីវចលបែបរវើរវាយពីរលើកដំបូងរបស់ Skydance Animation គឺរឿងLuck and Spellbound ផងដែរ។

ប្រភព៖ comingsoon
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …