ក្រុមហ៊ុន Apple បិទហាង Apple ដែលនៅសល់ទាំងអស់នៅចក្រភពអង់គ្លេសជាបណ្តោះអាសន្ន
នៅថ្ងៃទី ២០ ខែធ្នូនេះ Apple បានបិទជាបណ្តោះអាសន្នរាល់ទីតាំងដែលស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា, ម៉ិកស៊ិក, ប្រេស៊ីល និងនៅទីក្រុងឡុង

Written by Dorn Visal

01/05/2021

កាលពីថ្ងៃទី ២០ ធ្នូ Apple បានបិទទ្វារហាងលក់រាយជាច្រើនកន្លែង ខណៈពេលដែលជំងឺរាតត្បាតរីករាលដាលដល់កំរិតកំពូល។ នៅថ្ងៃទី ២០ ខែធ្នូនេះ Apple បានបិទជាបណ្តោះអាសន្នរាល់ទីតាំងដែលស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា, ម៉ិកស៊ិក, ប្រេស៊ីល និងនៅទីក្រុងឡុង។ 

ឥឡូវនេះនៅពេលដែលប្រទេសអង់គ្លេស និងស្កុតឡេនចូលទៅក្នុងស្ថានភាពបិទប្រទេស Apple កំពុងតែបិទហាងដែលនៅសេសសល់ទាំងអស់របស់ខ្លួននៅក្នុងចក្រភពអង់គ្លេសផងដែរ។

ដូចដែលរបាយការណ៍មួយរបស់ 9to5Mac ថាឥឡូវនេះហាងចំនួននៅចក្រភពអង់គ្លេស នៅស្កុតឡេន និងហាងមួយនៅប៊លហ្វាតប្រទេសអៀរឡង់ សរុបគឺចំនួន ១៨ ត្រូវបានបិទ ខណៈពេលដែលប្រទេសអៀរឡង់ខាងជើងបានដាក់ប្រទេសក្នុងគ្រាអាសន្នតាំងពីថ្ងៃទី ២៦ ខែធ្នូដោយបានបិទហាងដែលមិនចាំបាច់ទាំងអស់។


ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …