កាលពីថ្ងៃទី២០ ខែមេសាកន្លងមកនេះ ក្រុមហ៊ុនយក្សApple រៀបចំនូវព្រឹត្តិការណ៍“Spring Loaded” របស់ខ្លួនដោយក្រុមហ៊ុនបានប្រកាសអំពីផលិតផលមួយចំនួន និងបានធ្វើបច្ចុប្បន្នភាពនូវផ្នែកខ្លះផងដែរ។ ខាងក្រោមនេះគឺជាផលិតផលដែលក្រុមហ៊ុនបានដាក់បង្ហាញ៖

១. iPad Pro ថ្មី

នៅក្នុងព្រឹត្តិការណ៍របស់ខ្លួន Apple បានដាក់បង្ហាញនូវiPad Pro ស៊េរីថ្មីរបស់ខ្លួនហើយiPad Proនេះត្រូវបានបំពាក់ដោយបន្ទះឈីប M1។ iPad Pro មានទំហំ ១២,៩ អ៊ីញ និងមានមានអេក្រង់បង្ហាញLED ខ្នាតតូច ១០,០០០ ហើយក្រុមហ៊ុន Apple ហៅវាថាអេក្រង់ប្រភេទ Retina XDR ។ iPad Pros ទាំងពីរក៏មានកាមេរ៉ាអុបទិកទំហំ 12 មេហ្គាភិចស៊ែលថ្មី ដែលអាចតាមដានអ្នកដោយស្វ័យប្រវត្តិក្នុងពេលហៅជាវីដេអូ។ គេអាចធ្វើការបញ្ជាទិញiPad នៅថ្ងៃទី ៣០ ខែមេសាហើយ ម៉ូដែល ១១ អ៊ីញចាប់ផ្តើមពី ៧៩៩ ដុល្លា ខណៈដែលម៉ូដែល ១២,៩ អ៊ីញចាប់ផ្តើមពី ១០៩៩ ដុល្លារ។

២. iMac

Apple បានបង្ហាញនូវកំុព្យូទ័រលើតុ iMac ដែលបានរចនាថ្មីទាំងស្រុង ដែលមានបំពាក់ដោយបន្ទះឈីប M1 ផងដែរ។ iMac មានអេក្រង់ ២៤ អ៊ីញ កាមេរ៉ា ១០អ៊ីញ FaceTime និងមាន ៧ ពណ៌ផ្សេងគ្នា។ គេអាចទិញ iMac ស៊េរីថ្មីបានបួនពណ៌ដោយចាប់ផ្តើមពីតំលៃ ១,២៩៩ ដុល្លារ រហូតដល់ ១,៤៩៩ ដុល្លារ ដោយចាប់ពីថ្ងៃទី ៣០ ខែមេសាតទៅ ខណៈដែលការដាក់លក់នៅឆមាសទី ២ នៃខែឧសភា។

៣. Air Tag

AirTag គឺជាផលិតផលដែលក្រុមហ៊ុនApple ​បានដាក់បង្ហាញផងដែរ ដែលផលិតផលនេះគឺប្រើប្រាស់សម្រាប់ការតាមដានទីតាំងនៅក្នុងកម្មវិធី Find My ។ អ្នកប្រើអាចផ្លស់ប្តូរ AirTag របស់អ្នកតាម emoji បានផងដែរ។ អ្នកនឹងអាចបញ្ជាទិញវាបាននៅថ្ងៃសុក្រក្នុងតម្លៃ ២៩ ដុល្លារហើយវានឹងអាចប្រើបាននៅថ្ងៃទី ៣០ ខែមេសា។

៤.​Apple TV 4K

ទូរទស្សន៍ Apple TV 4K ថ្មីដែលបំពាក់ដោយបន្ទះឈីប A12 Bionic ត្រូវបានក្រ្ុមហ៊ុនយក្សAplle បង្ហាញជាផ្លូវការ ដោយវាអាចចាក់វីដេអូ HDR និងវីដេអូដែលមានអត្រាស៊ុមខ្ពស់(frame rate videos) ខណៈដែលតំលៃវាមានរហូតទៅ១៧៩ ដុល្លារសម្រាប់ទំហំ 32GB ។ គេអាចបញ្ជាទិញបាននៅថ្ងៃទី ៣០ ខែមេសានេះ។ 

៥.តេឡេបញ្ជា

ក្រៅពីការបង្ហាញនូវApple TV, Appleក៏បានបង្ហាញពីតេឡេបញ្ជារពីចម្ងាយសម្រាប់ទូរទស្សន៍ថ្មី ខណៈដែលតេឡេនេះត្រូវបានផលិតចេញពីអាលុយមីញ៉ូមនិងមានប៊ូតុងចុចនៅខាងលើ ហើយនឹងមានប៊ូតុង Siri នៅចំហៀងផងដែរ។

៦. រឿងTed Lasso season 2

Apple បានបង្ហាញឈុតខ្លីថ្មីប្រកបដោយមន្តស្នេហ៍សម្រាប់រដូវកាលទី ២ នៃការសម្តែងជាទីស្រឡាញ់របស់ខ្លួន Ted Lasso ។ រដូវកាលនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា។

៧. iPhone 12​ ពណ៌ស្វាយ

ជាមួយនឹងព្រឹត្តិការណ៌នេះ ក្រុមហ៊ុនបានបញ្ចេញទូរស័ព្ទ iPhone 12 និង 12  mini ដែលមានពណ៌ស្វាយថ្មី។ គេអាចធ្វើការបញ្ជាទិញជាមុននៅថ្ងៃសុក្រនេះ ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមេសាខាងមុននេះ។

៨.​​Podcast Subscription

ចុងក្រោយ Apple បានប្រកាសពីsubscriptions  សម្រាប់កម្មវិធី Podcasts app ដែលផ្តល់ឱ្យអ្នកប្រើនូវអត្ថប្រយោជន៍ដូចជាការស្តាប់ដោយគ្មានការផ្សាយផលិតផលផ្សេង(ad-free listening)។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports