Apple បានណែនាំApple Silicon Macs បំពាក់ឈីប M1 ដែលជាបន្ទះឈីបលើកដំបូងរបស់ក្រុមហ៊ុនផ្ទាល់
Apple បានណែនាំApple Silicon Macs បំពាក់ឈីប M1 ដែលជាបន្ទះឈីបលើកដំបូងរបស់ក្រុមហ៊ុនផ្ទាល់តែជាអកុសលវាមិន Support ជាមួយ Thunderbolt eGPUs

Written by Dorn Visal

11/11/2020

ទីបំផុតថ្ងៃនេះក្រុមហ៊ុន Apple បានណែនាំApple Silicon Macs ដំបូងរបស់ខ្លួនដែលបំពាក់មកជាមួយ ឈីប M1 ដែលជាឈីបរបស់ក្រុមហ៊ុន Apple ផ្ទាល់ជាលើកដំបូង

កុំព្យូទ័រយួរដៃ MacBook Air ស៊េរីថ្មីដែលមានអេក្រង់ 13-inh, MacBook Pro និង Mac mini គឺបានភ្ជាប់មកជាមួយបន្ទះឈីប M1 ថ្មី និងសុទ្ធតែប្រើខ្សែ USB-C អមមកជាមួយ Thunderbolt 3 ធ្វើអោយការបញ្ជូនទិន្នន័យដូចជាវីដេអូ សំលេង និងឯកសារផ្សេងៗមាន ល្បឿនលឿន ។ ហើយគ្រឿងបន្លាស់មួយចំនួនអាចមិនត្រូវគ្នាជាមួយLaptop ទាំងនេះរួមបញ្ចូលទាំង eGPUs ផងដែរ។ 

Apple បានប្រាប់ទៅកាន់ TechCrunch ថាម៉ូដែលថ្មីទាំងអស់ដែលបានណែនាំនៅថ្ងៃនេះជាមួយនឹងបន្ទះឈីប M1 មិនគាំទ្រប្រព័ន្ធដំណើរការ external graphics processors ឬ eGPUs ទេ។ ជាមួយនឹង eGPU អ្នកប្រើប្រាស់អាចភ្ជាប់ក្រាហ្វិកកាតជាមួយ Mac ដោយគ្រាន់តែតភ្ជាប់ជាមួយខ្សែ Thunderbolt 3 នៅពេលអ្នកត្រូវការកាត់វីដេអូ ឬលេងហ្គេម។ ចំណែកកុំព្យូរទ័រយួដៃ Macs ដែលមានបន្ទះឈីប M1 មិនគាំទ្រមុខងារនេះទេ។

ដូចអ្វីដែលក្រុមហ៊ុន Apple បានគូសបញ្ជាក់ក្នុងព្រឹត្តិការណ៍ពិសេសនោះគឺថាបន្ទះឈីប M1 គឺជាឈីបដែលបង្កើតដោយក្រុមហ៊ុនApple ផ្ទាល់ដែលមានន័យថាវាមានCPU, GPU, RAM និងStarage ទៅក្នុងបន្ទះឈីបតែមួយដូចជា iPhone និង iPad ដែរ។

តម្លៃ

ចំពោះតម្លៃវិញ MacBook Air ថ្មីនេះមានតម្លៃចាប់ពី 999 ដុល្លារហើយអាចបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃនេះតទៅ ហើយវានិងចេញលក់ចាប់ពីថ្ងៃទី 17 ខែវិច្ឆិការនេះ។  Apple បានផលិតមកមានពីរជម្រើសដែលមានកំលាំងម៉ាស៊ីនខុសគ្នាដោយ MacBook Air តម្លៃ 999 ដុល្លារ និងតម្លៃ 1249 ដុល្លារ សម្រាប់កំលាំងម៉ាស៊ីនដែលបាន Upgrade រួច។ ភាពខុសគ្នារវាងម៉ូដែលទាំងពីរនេះគឺ GPU និងStorage។ សម្រាប់ម៉ូដែលតម្លៃ 1249 ដុល្លារ មានបំពាក់ដោយ eight-core GPU និងអង្គផ្ទុកទិន្នន័យ 512GB រីឯម៉ូដែលតម្លៃ 999 ដុល្លារវិញមានបំពាក់ seven-core GPU ហើយអង្គផ្ទុកទិន្នន័យត្រឹមតែ 256 GB ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាតម្លៃ និងកាលបរិច្ឆេទនៃការបញ្ជាទិញនេះគឺនៅសហរដ្ឋអាមេរិក។

ប្រភព៖ 9to5mac

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …