Apple Silicon M1 Chip នៅក្នុងម៉ាស៊ីន MacBook Air
កាលពីម្សិលមិញក្រុមហ៊ុន Apple បានណែនាំកុំព្យូទ័រ MacBook Air ដំបូងបង្អស់, MacBook Pro និង Mac mini ដែលបានបំពាក់មកជាមួយបន្ទះឈីប M1 Apple Silicon របស់ក្រុមហ៊ុនខ្លួនឯងផ្ទាល់ ។

Written by Dorn Visal

11/12/2020

កាលពីម្សិលមិញក្រុមហ៊ុន Apple បានណែនាំកុំព្យូទ័រ MacBook Air ដំបូងបង្អស់, MacBook Pro និង Mac mini ដែលបានបំពាក់មកជាមួយបន្ទះឈីប M1 Apple Silicon របស់ក្រុមហ៊ុនខ្លួនឯងផ្ទាល់ ។

បន្ទះឈីប M1 បំពាក់នៅលើកុំព្យូទ័រយួរដៃ‌ MacBook Air ដែលមានRAM ទំហំ 8GB មានលក្ខណៈពិសេសដោយមានពិន្ទុលើការតេស្ត Single-Core 1687 និងពិន្ទុ Multi-Core 7433 នេះបើយោងតាមការធ្វើតេស្តអំពីសមត្ថភាពរបស់ MacBook Air នៅលើកម្មវិធី benchmark ឃើញថាបន្ទះឈីប M1 នេះមានប្រេកង់ 3.2GHz។

បើប្រៀបធៀបទៅនឹង Device ផ្សេងៗដែលមានស្រាប់របស់ក្រុមហ៊ុន Apple ឃើញថា  iPhone 12 Pro ទទួលបានពិន្ទុSingle-Core 1584 និងពិន្ទុ Multi-Core 3898 ខណៈដែល iOS Device ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើតារាងរបស់ Geekbench គឺ A14 iPad Air ដែលទទួលបានពិន្ទុSingle-Core 1558 និងMulti-Core បាន 4647 ពិន្ទុ។

បើប្រៀបធៀបទៅនឹងម៉ាស៊ីនរបស់កុំព្យូទ័រយួដៃ Macs វិញវាមាន Single-Core ដំណើរការល្អជាងប្រភេទកុំព្យូទ័រ Mac ផ្សេងៗ ហើយចំពោះ Multi-Core ក៏បាន យកឈ្នះលើម៉ូដែល MacBook Pro ទំហំ 16-inch ស៊េរីឆ្នាំ ២០១៩ ដែលរួមមានទាំងម៉ូឌែល Intel Core i9 ដែលខ្ពស់បំផុត 2.4GHz ជំនាន់ទី ១០ ផងដែរ។ MacBook Pro ទំហំ 16-inch ទទួលបានពិន្ទុ Single-Core 1096 និងពិន្ទុតេស្តលើ Multi-Core 6870។

ទោះបីជាបន្ទះឈីប M1 ដំណើរការល្អជាងម៉ូដែលម៉ាស៊ីន MacBook Pro ទំហំ 16-inch ក៏ពិតមែនប៉ុន្តែ MacBook Pro ផ្តល់នូវការដំណើរការ GPU ល្អជាងមុនដោយសារបានបំពាក់ដោយ GPU ដែលមានថាមពលខ្ពស់។

ប្រភព៖ macrumors

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …