ភាពខុសគ្នាធំបំផុតរវាងកុំព្យូទ័រយួរដៃ MacBook Air និង MacBook Pro គឺកង្ហារ
អេបផលនឹងដាក់លក់ MacBook Air ទំហំ ១៣ អ៊ីញនិង MacBook Pro ទំហំ ១៣ អ៊ីញក្នុងពេលដំណាលគ្នា ដោយកុំព្យូទ័រយួរដៃស៊េរីថ្មីទាំងពីរនេះហាក់ដូចជាស្រដៀងញគ្នា តែខុសគ្នាខ្លាំងត្រង់កង្ហារទៅវិញ

Written by Heaur

11/12/2020

វាជារឿងចំលែកបន្តិចដែល Apple នឹងលក់ MacBook Air ទំហំ ១៣ អ៊ីញនិង MacBook Pro ទំហំ ១៣ អ៊ីញក្នុងពេលដំណាលគ្នា ដោយកុំព្យូទ័រយួរដៃស៊េរីថ្មី ៩៩៩ ដុល្លារនិង ១,២៩៩ ដុល្លាររបស់ Apple ទំាងនេះហាក់ដូចជាស្រដៀងគ្នាខ្លាំង ក្រៅតែពីស៊ុមជុំវិញរបស់វាដែលមានភាពខុសគ្នាខ្លះតែប៉ុណ្ណោះ។

MacBook Pro
MacBook Air

យ៉ាងណាមិញ កុំព្យូទ័រយួរដៃទាំងនេះមានប្រព័ន្ធដំណើរការ M1 ដូចគ្នា, អង្គចងចាំនិងជម្រើសផ្ទុកដូចគ្នា, រន្ធដោតដូចគ្នានិងអេក្រង់ក៏ស្រដៀងគ្នាផងដែរ។ ក៏ប៉ុន្តែបើយោងទៅតាម theverge.com បានលើកឡើងថា ភាពខុសគ្នាធំបំផុតរបស់ MacBook Air និង MacBook Pro គឺកង្ហារ។ MacBook Pro មានកង្ហារត្រជាក់សម្រាប់ស្រូបនឹងបញ្ចេញខ្យល់ក្តៅចេញពីកុំព្យូទ័រ រីឯ MacBook Air វិញគឺគ្មានកង្ហារនោះទេ ដែលនេះវាអាចបង្ហាញពីភាពខុសគ្នាដ៏ធំទៅលើ Performance​ របស់កុំព្យូទ័រ។  មានន័យថា CPUs នៅក្នុងកុំព្យូទ័រអាចដំណើរការក្នុងល្បឿនលឿនបាន លុះតែវាមិនឆាប់ក្តៅ ឬមិនមានកម្តៅខ្លំាងពេលកំពុងប្រើប្រាស់ ដោយសារតែកង្ហារនៅខាងក្នុងបានផ្តល់ភាពត្រជាក់ដល់CPUsនោះ។

MacBook Pro fan

បើតាមការបញ្ចាក់របស់ក្រុមហ៊ុន Apple កុំព្យូទ័រនីមួយៗសុទ្ធតែមាន processor ដូចគ្នា ដែលអាចដំណើរការក្នុងល្បឿនដូចគ្នា  ប៉ុន្តែកង្ហារនៅក្នុង MacBook Pro និង Mac mini អាចឱ្យវារក្សាដំណើរការបានល្អនិងយូរជាង។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …