ទីបំផុតក្រុមហ៊ុន Google គ្រោងនឹងចាប់ផ្តើមដាក់បញ្ចូល Apple Music ទៅលើឧបករណ៍ Google Assistant-enabled devices។ ការបញ្ចូលនេះ មានរួមទាំងឧបករណ៍ Google Home/Nest ព្រមទំាងឧបករណ៍បំពងសម្លេងផ្សេងទៀតផងដែរ។

អតិថិជនរបស់ Apple Music នឹងអាចភ្ជាប់គណនីរបស់ពួកគេជាមួយនឹង Google Assistant-enabled devices ដែលអាចដំណើរការបានតាមរយៈកម្មវិធី Google Home នៅលើទូរស័ព្ទរបស់ពួកគេ។ នៅពេលដែលរួចរាល់ អ្នកអាចប្រើសំលេងរបស់អ្នកដើម្បីចាក់បទដែលអ្នកចូលចិត្តពី Album បទចំរៀងរបស់ Apple ដែលមានចំនួន ៧០ លានបទ។ នេះក៏រាប់បញ្ចូលទាំងបញ្ជីចម្រៀង( playlists )ឬបទចម្រៀងដែលអ្នកចូលចិត្តដែលបានភ្ជាប់នឹងគណនី Apple Music។

យ៉ាងណាមិញ កម្មវិធី Apple Music គ្រោងនឹងដាក់ចេញលក់ទៅលើឧបករណ៍ Nest, Assistant devices ហើយនឹងឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Google នាពេលខាងមុននេះ សម្រាប់អ្នកប្រើប្រាស់ទូទំាងពិភពលោក។
Source: www.gsmarena.com