ស្ងាត់ៗក្រុមហ៊ុនApple បានចាប់ផ្តើមកម្មវិធីបង្រៀននិស្សិតមហាវិទ្យាល័យ
ក្រុមហ៊ុនApple បានចាប់ផ្តើមទទួលយកពាក្យសុំសម្រាប់កម្មវិធីណែនាំថ្មីមួយដែលមានគោលបំណងជួយនិស្សិតមហាវិទ្យាល័យជំនាន់ដំបូង។

Written by Heaur

12/30/2020

ក្រុមហ៊ុនApple បានចាប់ផ្តើមទទួលយកពាក្យសុំសម្រាប់កម្មវិធីណែនាំថ្មីមួយដែលមានគោលបំណងជួយនិស្សិតមហាវិទ្យាល័យជំនាន់ដំបូង។ នៅក្នុងឯកសារ PDF ដែលទទួលបានដោយគេហទំព័រMacRumors បានបញ្ជាក់ថា ក្រុមហ៊ុនបានបង្ហាញព័ត៌មានលម្អិតស្តីពីកម្មវិធីLaunch@Apple។ ឯកសារនេះបានអញ្ជើញនិស្សិតឆ្នាំដំបូង និងនិស្សិតបរទេសដែលជាជនអន្តោប្រវេសន៍ដែលកំពុងសិក្សាផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច គណនេយ្យ ច្បាប់រកសីុ ជំនួញ គណិតវិទ្យា ពាណិជ្ជកម្ម ឬការវិភាគទិន្នន័យដើម្បីដាក់ពាក្យសុំឱកាសទទួលបានការណែនំាគ្រូបង្វឹករបស់Apple ។ ឯកសារដដែលបានកត់សំគាល់ថា និស្សិតទំាងនោះអាចឱកាសការងារនៅក្នុងក្រុមហ៊ុន ដោយទទួលបានប្រាក់ឈ្នួលសម្រាប់កម្មសិក្សាផងដែរ។ 

ក្នុងកម្មវិធីនេះ ក្រុមហ៊ុនបានកំណត់ចំនួន ចំពោះតែនិស្សិតដែលមានឪពុកម្តាយ ឬអាណាព្យាបាល ដែលមិនបានបញ្ចប់មហាវិទ្យាល័យផ្ទាល់ខ្លួន។ ក្រុមហ៊ុនក៏កំពុងស្វែងរកនិសិ្សត ដែលចង់រៀនអំពីការងារហិរញ្ញវត្ថុនៅក្នុងបរិយាកាសប្រកួតប្រជែញ និងច្នៃប្រឌិតខ្ពស់ថ្មី។ Apple នឹងទទួលយកពាក្យសុំរហូតដល់ថ្ងៃសុក្រទី ៨ ខែមករាឆ្នាំ ២០២១ ។ ដើម្បីដាក់ពាក្យសុំនិស្សិតត្រូវឆ្លើយសំណួរចំនួន ១៨ ដែលទាក់ទងនឹងប្រធានបទដូចជា ជីវប្រវត្តិ ស្ថានភាពស្របច្បាប់របស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក, GPA និងគោលដៅផ្ទាល់ខ្លួន។

សម្រាប់និស្សិតបរទេស រួមទំាងនិស្សិតខ្មែរ ក៏អាចដាក់ពាក្យសុំសម្រាប់កម្មវិធីនែះ សិស្សនិស្សិតទំាងអស់តម្រូវអោយផ្ញើរសារទៅកាន់អ៊ីម៉ែលនៅអ៊ីម៉ែល launch@apple.com រួមជាមួយព័ត៌មានលំអិតមួយចំនួនដែលបានរៀបរាប់ខាងលើ ព្រមទំាងភ្ជាប់មកជាមួយនឹងresume  ផងដែរ។​

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …