ក្រុមហ៊ុន Apple បានប្រកាសនៅថ្ងៃនេះថាកម្មវិធី Apple Maps ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីជាមួយការបន្ថែមទីតាំងចាក់វ៉ាក់សាំងពី VaccineFinder របស់ហ្វេសបុកដែលជាគេហទំព័រគ្រប់គ្រងដោយមន្ទីរពេទ្យកុមារបូស្តុនដែលផ្តល់ព័ត៌មានអំពីសិទ្ធិទទួល និងចាក់វ៉ាក់សាំង។ ប្រជាជនអាចស្វែងរកកន្លែងចាក់វ៉ាក់សាំងដែលនៅក្បែរនោះនៅក្នុង Apple Maps ឬសួរនៅក្នុង Siri ថា “Where can I get a COVID vaccination?” ឥឡូវនេះទីតាំងជាង ២០.០០០ កន្លែងត្រូវបានចុះបញ្ជីហើយនឹងត្រូវបន្ថែមនៅក្នុងសប្តាហ៍ខាងមុខនេះ។
ការចុះបញ្ជីទីតាំងវ៉ាក់សាំងនីមួយៗនៅក្នុង Apple Maps រួមមានម៉ោងប្រតិបត្ដិការ និងព័ត៌មានទំនាក់ទំនងសម្រាប់គេហទំព័រដោយភ្ជាប់ទៅគេហទំព័ររបស់អ្នកផ្គត់ផ្គង់ដើម្បីរកលទ្ធភាពចាក់វ៉ាក់សាំង និងធ្វើការណាត់ជួប។
ជាមួយនឹងមុខងារថ្មីនេះក្រុមហ៊ុន Apple ចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀតដែលផ្តល់ជូននូវវិធីជាច្រើនទៀតសម្រាប់ប្រជាជនដើម្បីពិនិត្យមើលសិទ្ធិរបស់ពួកគេ និងស្វែងរកទីតាំងចាក់វ៉ាក់សាំងព្រមទាំងឈានដល់ធ្វើការណាត់ជួបដើម្បីចាក់វ៉ាក់សាំងផងដែរ។
ប្រភព៖ theverge
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia