ឧបករណ៍សាកថ្ម MagSafe របស់ Apple សម្រាប់ iPhone 12
ទន្ទឹមនឹងការចេញម៉ូដែល iPhone 12 ស៊េរីថ្មី Apple បានណែនាំឧបករណ៍សាកថ្ម MagSafe ដែលអាចសាកថ្មទូរស័ព្ទ iPhone ដោយគ្រាន់តែដាក់ភ្ជាប់នៅខាងក្រោយខ្នងទូរស័ព្ទ iPhone ដោយប្រើមេដែកបង្កប់ទាំងនៅក្នុងឆ្នាំងសាកនិង iPhone។ ឧបករណ៍នេះសមត្ថភាពសាកថ្មលឿន ហើយវាក៏ជាបច្ចេកវិទ្យាសាកថ្មឥតខ្សែនាពេលអនាគត។ ឆ្នាំងសាក MagSafe កំពុងមានដាក់លក់នៅតាមបណ្តាចែកចាយរបស់ Apple ផងដែរ។

Written by Dorn Visal

10/22/2020

MagSafe មិនមែនជាពាក្យថ្មីសម្រាប់ Apple ទេ វាជាឆ្នាំងសាករបស់ Macbook មុនពេលដែលApple ប្តូរទៅប្រើ USB-C វិញ។ 

MagSafe មើលទៅមានរាងដូចឧបករណ៍សាកថ្មរបស់នាឡិកាApple និងមានទំហំធំជាងបន្តិច ដែលរចនាមកមានរាងរង្វង់ដែលមានខ្សែនៅចុងម្ខាងជាមួយនឹង Power Adapter។

ឆ្នាំងសាកនេះរចនាឡើងដើម្បីតម្រូវជាមួយទូរស័ព្ទ ‌iPhone 12‌ និង 12 Pro ដែលមានការតម្រឹមយ៉ាងល្អឥតខ្ចោះ។

ប្រភព៖ macrumors

ឆ្នាំងសាក MagSafe របស់ក្រុមហ៊ុន Apple បានរចនាយ៉ាងសាកសម្យឥតខ្ចោះត្រូវជាមួយទូរស័ព្ទ iPhone 12 និងអាចផ្តល់ថាមពលបានដល់ទៅ 15W ។ នោះគឺជាល្បឿនសាកថ្មលឿនទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំងសាកឥតខ្សែ ៧.៥W Qi ដែលធ្វើឱ្យជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់។

ប្រសិនបើអ្នកសួរថា តើMagSafe អាចប្រើសម្រាប់សាកថ្មអោយទូរស័ព្ទ iPhone សេរីចាស់បានឬដែរ? ចម្លើយគឺបាន ប៉ុន្តែការសាកថ្មជាមួយទូរស័ព្ទចាប់ពីជំនាន់ iPhone 8 ឡើងទៅគឺ មិនល្អឥតខ្ចោះដូចទូរស័ព្ទiPhone 12 នោះទេ ដោយសារតែទូរស័ព្ទម៉ូដែលចាស់មិនមានភ្ជាប់មកនូវរង្វង់ម៉ាញេទិចដែលធ្វើអោយការផ្អិបភ្ជាប់គ្នាល្អដូច iPhone 12 បាននោះទេ។

ប្រភព៖ macrumors

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/

ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles