កាលពីខែតុលា ក្រុមហ៊ុន Apple បានណែនាំពីឧបករណ៍សាកដែលអាចប្រើជាមួយឆ្នាំងសាក MagSafe របស់ខ្លួន ហើយឧបករណ៍ដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺឆ្នំាងសាក MagSafe duo ដែលអាចសាកថ្មទូរស័ព្ទ iPhone និង Apple Watch ក្នុងពេលដំណាលគ្នា។

ឥឡូវនេះក្រុមហ៊ុនបានបង្ហាញពីឆ្នាំងសាកទំាងនោះនៅលើគេហទំព័ររបស់ខ្លួនដោយផ្តល់ឱ្យយើងនូវព័ត៌មានលំអិតពីរបីបន្ថែមទៀត។ ព័ត៌មាននេះមិនមានអ្វីអស្ចារ្យនោះទេ – ល្បឿនសាករបស់វាឈានដល់ 14W ដោយទាបជាងឆ្នាំងសាក MagSafe 15Wទៅទៀត។
ដំណឹងដ៏ខកចិត្តមួយទៀតនោះ គឺឆ្នាំងសាក MagSafe duo ដែលមានតំលៃ ១២៩ ដុល្លារដែលមិនមាន power brick – មានតែខ្សែ USB-C មួយប៉ុណ្ណោះនៅក្នុងប្រអប់។ អ្នកប្រើប្រាស់ត្រូវទិញ USB-C power adapter 20W ផ្សេងទៀត ដែលនេះវាជួយអោយយើងសាក់ក្នុងល្បឿនត្រឹមតែ 11W ទេ នេះមានន័យថាវាមានល្បឿនយឺតជាង MagSafe។

ដើម្បីទទួលបានល 14W យើងត្រូវការដុំសាកយ៉ាងតិច 27W ឬម្យ៉ាងមានន័យថា យើងត្រូវការទិញឌុយ 30W របស់ MacBook ដែលមានតម្លៃ 49 ដុល្លារ ។ ដូចនេះយើងត្រូវការទិញឧបករណ៍ជំនួញបន្ថែមដើម្បីឈានដល់ 14W សម្រាប់ការសាកថ្ម ដែលនេះយើងត្រូវការចំណាយសរុប ១៧៨ ដុល្លារឯណ្ណោះ។

Quick math បង្ហាញថា ឆ្នាំងសាកឥតខ្សែ ១៤W តំលៃ១៧៨ ដុល្លារ អាចអោយយើង សាកទូរស័ព្ទមួយនិងនាឡិកាវៃឆ្លាតមួយក្នុងពេលដំណាលគ្នាមែន តែបើតាមការប្រៀបធៀប, ឆ្នាំងសាក MagSafe តែមួយដែលមានតម្លៃ ៣៩ ដុល្លារ ភ្ជាប់មកជាមួយ USB-C adapter 20W អាចដំណើរការបានល្អជាងប្រភេទឆ្នាំងសាកជំនាន់ថ្មីនេះទៅទៀត។
Source: www.gsmarena.com