ក្រុមហ៊ុន Apple បានជ្រើសរើសយក LG Display ដើម្បីបំពាក់លើ iPad Pro ថ្មីរបស់ខ្លួន ដែលនឹងចេញជាផ្លូវការនៅត្រីមាសទី១ ឆ្នាំក្រោយនេះ។ iPad Pro ថ្មីៗនេះនឹងបំពាក់ដោយអេក្រង់ LCD ដែលមើលទៅកាន់តែច្បាស់ត្រជាក់ភ្នែកជាងបច្ចេកវិទ្យាបច្ចុប្បន្ន។ iPad Pro បំពាក់នូវអេក្រង់ប្រភេទ Mini LED អមមកជាមួយបន្ទះឈីប A14X Bionic ទំហំ 5nm គាំទ្រដល់ប្រព័ន្ធ 5G ហើយ Tablet របស់ក្រុមហ៊ន Apple ថ្មីនេះក៏ត្រូវបានគេព្យារករណ៏ថា នឹងបំពាក់អេក្រង់ដែលមានទំហំ 12.9-inch ផងដែរ។
បណ្តាក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់ LED មួយឈ្មោះក្រុមហ៊ុន Epistar ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានផ្តល់អំពូល LED ខ្នាតតូចទៅកាន់ក្រុមហ៊ុន Apple និងមានក្រុមហ៊ុនតៃវ៉ាន់មួយផ្សេងទៀតឈ្មោះ TSMT កំពុងប្រើបច្ចេកវិទ្យា Surface Mount Technology (SMT) ដើម្បីបង្កើតអេក្រង់ LCDជំនាន់ចុងក្រោយ របស់ខ្លួនដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុនApple ផងដែរ ។
ក្រៅពី iPad Pro ម៉ូដែល Apple ក៏នឹងបំពាក់ LG Display នេះនៅលើ Macbook ផងដែរ។
Apple iPad Pro 5G
ប្រភព៖ phonearena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League