Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes
ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា "ស្នើសុំ (Request)" និង "ផ្ញើ(Send)" ដែលត្រូវបានបន្ថែមទៅក្នុង ...

Written by Vichea

05/17/2022

ថ្ងៃនេះ Apple បានបញ្ចេញ iOS 15.5 និង iPadOS 15.5។ ការអាប់ដេតនេះមានសម្រាប់ iPhone 6s ឡើងទៅ និងគ្រប់ម៉ូដែល iPad Pro ទាំងអស់ iPad Air 2 ឬខ្ពស់ជាងនេះ iPad ជំនាន់ទី 5 និងក្រោយ iPad mini 4 ឡើងទៅ និង iPod touch ជំនាន់ទី 7 ជាដើម។

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុងកាបូប (Wallet) Apple ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំ ឬផ្ញើប្រាក់បានលឿនជាងមុនតាមរយៈសារដោយប្រើកាត Apple Cash ។ សូមចំណាំថា Apple Pay នៅក្នុងកម្មវិធី Messages ឥឡូវនេះត្រូវបានប្តូរឈ្មោះជា “Apple Cash”។ Apple Card ឥឡូវនេះត្រូវបានដាក់ឈ្មោះថា “កាតទីតានីញ៉ូម (Titanium Card)” ​​នៅក្នុងកម្មវិធី Wallet។

ដើម្បីការពារ podcasts ពីការស៊ីអស់ទំហំផ្ទុករបស់ iPhone របស់អ្នក ការធ្វើបច្ចុប្បន្នភាពថ្មីអនុញ្ញាតឱ្យអ្នកអាចកំណត់ចំនួនភាគនៃផតខាស (podcasts) ដែលផ្ទុកនៅលើ iPhone របស់អ្នក ប្រសិនបើវាដល់ចំនួនដែលអ្នកកំណត់នោះវានឹងលុបភាគចាស់ៗដោយស្វ័យប្រវត្តិ។ របារសញ្ញា Wi-Fi នៅក្នុងកម្មវិធី Home ត្រូវបានបន្ថែមដើម្បីឱ្យអ្នកដឹងថា HomePod របស់អ្នកត្រូវបានភ្ជាប់ទៅកម្មវិធី។

នៅក្នុង iPadOS 15.5 ស្លាក beta ត្រូវបានដកចេញពី Universal Control ដែលបញ្ចក់ថាមុខងារនេះត្រូវបានដំណើរការជាផ្លូវការ និងមិនសូវមានកំហុសដូចមុន។ ជាមួយនឹង Universal Control អ្នកអាចប្រើកណ្តុរ (mouse)តែមួយ trackpad និងក្តារចុចដើម្បីឆ្លងកាត់ឧបករណ៍ជាច្រើនដូចជា iPad និង Macs ។

ប្រហែលជាការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុង iOS 15.5 គឺជាការរួមបញ្ចូល “External Link Account Entitlement” សម្រាប់កម្មវិធីអ្នកអាន ទាំងនោះគឺជាកម្មវិធីដែលផ្តល់មាតិកាឌីជីថលក្នុងទម្រង់ ទស្សនាវដ្តី កាសែត សៀវភៅ អូឌីយ៉ូ តន្ត្រី និងវីដេអូជាដើម។ ជាឧទាហរណ៍កម្មវិធីអ្នកអានគឺសំដៅលើកម្មវិធីដូចជា Kindle, Netflix និង Spotify ជាដើម។ បន្ទាប់ពីការអាប់ដេតនេះ អ្នកអភិវឌ្ឍន៍បានផ្តល់សិទ្ធឲ្យកម្មវិធី reader ទាំងអស់ដែលមានក្នុង AppStore អាចភ្ជាប់ subscribers របស់គេទៅជាមួយគេហទំព័រខាងក្រៅដើម្បីបង្កើតគណនីមួយនៅខាងក្រៅដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធទូទាត់ក្នុងកម្មវិធីរបស់ Apple ទៀតទេ។

ជាមួយនឹងការអាប់ដេតថ្មី កម្មវិធីរូបថតទទួលបានមុខងារ ” Sensitive Locations” ថ្មី។ រូបថតដែលថតនៅក្នុងតំបន់ដែលចាត់ទុកថា “Sensitive” នឹងមិនបង្ហាញក្នុងអង្គចងចាំទេ។ ក្នុងនោះ​រួម​មានជំរុំ​ប្រមូលផ្តុំ​ផ្សេងៗ និង​កន្លែង​រំលឹក​ដល់​ការ​សម្លាប់​រង្គាលជាដើម។

iOS 15.5 និង iPadOS 15.5 ទទួលបានការជួសជុលសុវត្ថិភាព (security fixes) ជាង 25 ដែលត្រូវបានរាយក្នុងទំព័រអាប់ដេតសុវត្ថិភាពរបស់ Apple។ ដើម្បីអាប់ដេត iPhone ឬ iPad របស់អ្នក សូមចូលទៅកាន់ Settings > General > Software Update។

ប្រភព៖ PhoneArena

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …