យោងតាមសារព័ត៌មាន LightReading សម្ព័ន្ធ Next G Alliance បានគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅសប្តាហ៍ក្រោយ។ ក្រុមនេះដឹកនាំដោយសម្ព័ន្ធមទូរគមនាគមន៍ ( ATIS ) ដែលមកពីពាក្យថា Alliance for Telecommunications Industry Solutions ជាសមាគមពាណិជ្ជកម្មអាមេរិកខាងជើងដែលពីមុនបានធ្វើការជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សុវត្ថិភាព ឧបករណ៍ជំនួយការស្តាប់សំឡេង និងឧបករណ៍ស្តាប់សំឡេងរបស់ទូរស័ព្ទដៃ។ គោលដៅនៃសម្ព័ន្ធ Next G Alliance គឺ “ជំរុញភាពជាអ្នកដឹកនាំបច្ចេកវិទ្យាចល័តនៅអាមេរិកខាងជើងទៅលើប្រព័ន្ធ 6G” ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើនចូលរួមដូចជាក្រុមហ៊ុន Apple, Google,Charter Communications, Cisco, Hewlett Packard Enterprise, Intel, Keysight Technologies, LG Electronics, Mavenir, MITER និង VMware បានចូលជាសមាជិកផងដែរ។
នៅក្នុងក្រដាសមួយដែលសរសេរអំពីជំហរដ៏មោះមុតរបស់សម្ព័ន្ធ Next G Alliance មួយដែលបានសរសេរកាលពីដើមឆ្នាំនេះបានលើកឡើងថា “ខណៈពេលដែលពិភពលោកកំពុងស្វែងរកឱកាសទៅកាន់បច្ចេកវិទ្យា 6G សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការឱ្យបានទាន់ពេលវេលា និងចាំបាច់ដើម្បីធានានូវភាពជាអ្នកដឹកនាំដែលគ្មានការសង្ស័យនៅក្នុងការច្នៃប្រឌិតនិងការអភិវឌ្ឍ 6G ។” នាយកប្រតិបត្តិក្រុមហ៊ុន ATIS លោកស្រី Susan Miller បាននិយាយកាលពីខែឧសភាថា “ ប្រទេសចិនថ្មីៗនេះបានបញ្ជូនផ្កាយរណបមួយទៅក្នុងលំហដើម្បីសាកល្បងល្បឿនទិន្នន័យ 6G ដែលអាចដំណើរការលឿនជាង 5G ច្រើនជាង ១០០ ដង។”
មានការព្រួយបារម្ភខ្លះៗអំពីភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងកំឡុងពេលរដ្ឋបាលលោក joe biden ចូលមកកាន់អំនាចអាចនាំឱ្យមានស្តង់ដារ 6G ខុសគ្នារវាងប្រទេសទាំងពីរ។
ប្រភព៖ phonearena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League