Apple Event នឹងមានការដាក់បង្ហាញអ្វីខ្លះនាពេលខាងមុននេះ?
នៅក្នុង Apple Event នៅសប្តាហ៍ក្រោយនេះ Appleគ្រោងនឹងបង្ហាញម៉ូឌែល Macs ថ្មីចំនួន៣ប្រភេទ ព្រមទាំងបន្ទះឈីបApple Silicon ផងដែរ។

Written by Heaur

11/05/2020

នៅក្នុង Apple Event នៅសប្តាហ៍ក្រោយនេះ គេនឹងឃើញក្រុមហ៊ុន Apple បង្ហាញពី កុំព្យូរទ័រយួរដៃ Macs ថ្មីចំនួន៣ប្រភេទរួមមាន MacBook Pro ទំហំ ១៣ អ៊ីញ, MacBook Pro ទំហំ ១៦ អ៊ីញនិង MacBook Air ១៣ អ៊ីញ អមជាមួយនឹងការបង្ហាញបន្ទះឈីបApple Silicon ផងដែរ។

ក្រៅតែពីការផ្លាស់ប្តូរបន្ទះឈីបApple Silicon, កុំព្យូរទ័រយួរដៃប្រភេទMacs ថ្មីនេះនឹងមិនមានការផ្លាស់ប្តូរនូវរចនាគួរឱ្យកត់សម្គាល់នោះទេ។ មានលេចពាក្យចចាមអារាមខ្លះបានលើកឡើងថា ក្រុមហ៊ុន Apple កំពុងធ្វើការកែសំរួល​ versions ថ្មីលើMacBookដែលនឹងមានទំហំ ១៤,១ និង ១៦,១ អ៊ីញជាមួយនឹងអេក្រង់តូច LED ប៉ុន្តែប្រភេទថ្មីទាំងនោះអាចរួចរាល់នៅត្រឹមឆ្នាំ ២០២១ខាងមុខនេះ ។

កុំព្យូរទ័រ Macs ស៊េរីថ្មីរបស់ Apple នឹងបំពាក់បន្ទះឈីប 5-nanometer ដែលមានភាពស្រដៀងនឹងបន្ទះឈីប A14 នៅក្នុង iPhone 12ផងដែរ ដោយសារតែវានាំមកនូវថាមពលខ្លាំងនិងដំណើរការល្អ។ Apple គ្រោងនឹងផ្លាស់ប្តូរត្រកូល Mac ទាំងអស់ដោយប្រើបន្ទះឈីបApple Silicon ប៉ុន្តែដំណើរការនេះនឹងចំណាយពេលប្រហែលជាពីរឆ្នាំ។ គួររំលឹកថា តាមកគម្រង Apple Event នឹងចាប់ផ្តើមនៅថ្ងៃអង្គារទី 10 ខែវិច្ឆិកាវេលាម៉ោង 10:00AM នៅតំបន់ប៉ាស៊ីហ្វិកផងដែរ។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …