នៅព្រឹត្តិការណ៍Apple​ Event កាលពីថ្ងៃម្សិលមិញនេះ Appleបានបង្ហាញផលិតថ្មីៗរបស់ខ្លូន ដោយក្នុងនោះមានAirPods​​ជំនាន់ទី៣ MacBook Proស៊េរីថ្មី និង HomePod Mini និងជាពិសេសនោះគឺបន្ទះឈីបApple M1 Proនិង Apple M1 Max។ 

HomePod Mini

HomePod Miniគឺជាឧបករណ៍បំពងសំលេងឆ្លាតវៃមួយដែលApple ​បានធ្វើការអភិវឌ្ឍន៍ជាច្រើន ដោយក្នុងព្រឹត្តិការណ៍១៨តុលាកន្លងទៅនេះ ក្រុមហ៊ុនបានបន្ថែមជម្រើសពណ៍ដល់ទៅ5 ដូចជាពណ៍ស ពណ៍ទឹកប៊ិច ពណ៌ក្រហម ពណ៌លឿង និងពណ៌ខ្មៅជាមួយនឹងតំលៃ$៩៩ ក៏បន្ថែមសម្រាប់ការរចនាក៏មិនមានអ្វីប្លែកពីជំនាន់មុនដែរ។ 

AirPods 3

ប្រសិនបើយើងសំលេងទៅមើលAirPod3របស់Apple យើងឃើញការរចនាAirPod3នេះមានលក្ខណៈស្រដៀងទៅនឹងAirPod Proជំនាន់មុនដែរ។ ក៏ប៉ុន្តែវាក៏ភ្ជាប់មកជាមួនឹងមុខងារនិងលក្ខណៈខុសគ្នាមួយចំនួនផងដែរ។ AirPod3នេះត្រូវបានរចនាឡើងជាមួយនឹងទំងន់ស្រាលជាងមុន ហើយចំពោះរូបរាងវិញ វាមានរាងមូល។ ដូចច្នេះ បើព្រៀបនឹងAirPod2 វាមានងាយស្រួលក្នុងញាត់ក្នុងត្រចៀក។ ម្យ៉ាងទៀតAirPods ថ្មីនេះក៏ភ្ជាប់មកជាមួយនឹងមុខងារWater Resistance, មានន័យវាអាចភាពធន់នឹងការជ្រាប់ទឹកនិងការបែកញើសជាដើម នៅដែលយើងដែលយើងកំពុងហាត់ប្រាណឬដើរកាត់ភ្លៀងតាមផ្លូវ។​

ដើម្បីបង្កភាពងាយស្រូលដល់អ្នកប្រើប្រាស់ Appleបានសម្រេចបន្ថែមឆ្នាំងសាកឥតខ្សែរប្រភេទMagSafe ដោយគេសាកថ្ម៥នាទី តែអាចប្រើប្រាស់បានរហូតទៅដល់១ម៉ោងឯណ្ណោះ។ កាន់តែពិសេស ប្រសិនបើគេសាកថ្មីអោយពេញ គេនឹងអាចប្រើប្រាស់បានរហូតដល់៣០ម៉ោង។ AirPods 3 ក៏បញ្ចូលនូវគុណភាពសំលេង HD សំរាប់ FaceTime និងប្រព័ន្ធ EQ ដើម្បីបង្កើនគុណភាពសំលេង។ ។ ស្របជាមួយនឹងដែរ Appleក៏បានបន្ថែមនូវForce Sensor ក្នុងការបញ្ជារ ឬចាក់សំលេង​(Playback)នៅលើតួខ្លួនAirPod3តែម្តង។

សម្រាប់មុខងារពិសេសចុងក្រោយនោះគឺ Adaptive EQ ជាមុខងារដែលអាចផ្តល់សំលេងតាមពេលវេលាជាក់ស្តែងដោយផ្អែកលើស្ថានភាពAirPods ក្នុងត្រចៀកអ្នកប្រើប្រាស់។ មានន័យថា ប្រសិនបើយើងញាត់កាសAirPodឆ្ងាយពីត្រចៀកពេក ពេលនោះមុខងារនេះ វានឹងធ្វើការប្រែប្រួល ដោយបញ្ចេញនូវសំលេងខ្លំាងល្មម ដើម្បអាចអោយយើងស្តាប់បានច្បាស់ល្អ។ 

ចំពោះតំលៃAirPod3 នេះវិញ គឺ$១៧៩ ដោយគេអាចចាប់ធ្វើការបញ្ជារទិញពីសប្តាហ៍នេះតទៅ។

M1 Pro និង​M1 Max

  • M1 Pro

កាលពីឆ្នំាមុននេះ ក្រុមហ៊ុនAppleបានដាក់បង្ហាញនូវMacbook Proជាមួយនឹងបន្ទឈីបM1ដំបូងរបស់ខ្លួន ដោយបន្ទឈីបM1របស់Appleត្រូវបានគេចាប់ទុកថាជាបន្ទះឈីបដ៏មានឥទ្ធិពលនិងកម្លំាងខ្លំាងបំផុតមួយ។ យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍១៨តុលា ឆ្នាំ២០២១នេះ Apple​កាន់តែអោយអ្នកប្រើប្រាស់ភ្ញាក់ផ្អើល ដោយខ្លួនបានបង្ហាញនូវបន្ទះឈីបថ្មី២ប្រភេទ នោះគឺM1 Proនិង M1 Max។

ប្រសិនបើយើងសំលឹងទៅមើលបន្ទះឈីបM1 Pro​ យើងឃើញថាបន្ទះនេះវាមាន processors 5nm 10-core,  ហើយTransistor មានចំនួនដល់ទៅ33.7Billion ដែលនឹងដំណើរការជាមួយនឹង10 Core CPU ដោយក្នុងមាន High-performance cores ចំនួន៨និងHigh-efficiency units ចំនួន២។ ដោយឡែកចំពោះក្រាហ្វិកវិញ វាមាន16 GPU Core។ ជាមួយចំនួនcore ដ៏ច្រើននេះ វានឹងជួយបង្កើនMemory Bandwidth ជាហេតុធ្វើអោយក្រាហ្វិកPerformance មានល្បឿនជាងមុនរហូតទៅ២ដង បើធៀបនឹងM1ជំនាន់មុន។ កាន់តែពិសេសនោះ នៅលើបន្ទះឈីបM1 Pro​នេះ ក៏មានមុខងារDisplay engine ដែលអនុញ្ញាតអោយអ្នកប្រើអាចភ្ជាប់ជាមួយនឹងMonitorច្រើនក្នុងពេលតែមួយ តាមរយៈthunderbolt Controllers។

  • M1 Max

ចំពោះM1 Max វិញ វាក៏មាន processors 5nm 10-core, តែចំនួនTransistor មានរហូតដល់ទៅ57 Billion ដែលច្រើនជាងM1 Pro 1.7ដង និងច្រើនជាងM1 3.5ដង។ Transistor​នេះ ក៏ដំណើរការជាមួយនឹង10 Core CPU។ ចំណែកក្រាហ្វិកមាន32 GPU Core ដែលច្រើនជាងM1 Pro ពីរដង។​

ដោយឡែកបើយើងក្រលេកទៅមើលPerformance M1Proនិង M1 Maxមានកម្រិតPerformance ដល់ទៅលើស150 ល្អជាងM1 តែបន្ទះទំាងពីរខាងនេះក៏ប្រើប្រាស់ថាមពលថ្មមិនតិចដែរ។ យ៉ាងណាមិញ បើធៀបនឹង8-Core PCទូទៅ យើងឃើញថាM1 Pro និងM1 Maxនេះ​ មានPerformance ល្អជាង1.7ដង ហើយប្រើប្រាស់ថាមពលតិចជាង៧០%។

ជាមួយនឹងសមត្ថភាពដ៏សម្បើមនេះ M1 Pro​និង M1 Maxអនុញ្ញាតអោយអ្នកប្រើប្រាស់អាចប្រើកម្មវិធីធំៗ កាត់តវីដេអូ ធ្វើ3Dក្រាហ្វិក Animation ដោយមិនបារម្ភពីការឆាប់ក្តៅ ឬភាពរអាក់រអួលនោះទេ។

Macbook Pro

  • Design

នៅក្នុងព្រឹត្តិការណ៍១៨តុលា Apple ក៏បង្ហាញនូវការMacbook Proស៊េរីថ្មីចំនួន២ម៉ូឌែល ដោយមានម៉ូឌែលទំហំ ១៤.២ អ៊ីញនិង ១៦.២ អ៊ីញ។ Macbook Pro ទំាំងនេះម៉ូឌែលនេះ ក៏ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនឹងប្រព័ន្ធប្រតិ្តបការ macOSថ្មីផងដែរ។

MacBook Pro ឆ្នាំ ២០២១ ទំាំងពីរនេះទទួលបានការរចនាមិនប្លែកខ្លាំងពីរMacbook Pro ​ជំនាន់មុនទេ គ្រាន់តែវាមានរាងស្តើងជាងមុន ហើយApple ក៏បានដាក់បញ្ចូលឡើងវិញនូវរន្ធសាក់ថ្មប្រភេទMagSafe។ បន្ថែមពីនេះ រន្ធHDMI រន្ធSD card reader រន្ធThunderbolt 4 ports និងរន្ធUSB-Cក៏ត្រូវបានApple បំពាក់អោយMacbook Pro ទំាំងពីរនេះឡើងវិញដែរ។ 

ក៏ប៉ុន្តែអ្វីដែលប្លែកនោះគឺ Apple បានរចនាMacbook Pro​អោយមានចំណុចឆក់ដូចiPhoneដែរ។ នៅក្នុងចំណុចឆក់នោះ Apple បានបំពាក់កាមេរ៉ាទំហំ1080p FaceTime HD។ ដោយសារតែមានចំណុតឆក់បែបនេះ Appleអាចពង្រីកទំហំអេក្រងអោយធំជាងមុន ដោយគែមជុំវិញមានកម្រាស់ត្រឹមតែ3.5mmតែប៉ុណ្ណោះ។

បើយើងក្រលេកទៅមើលKeyboard​វិញ, Appleបានសម្រេចលុបTouch Bar ចេញ ដោយដាក់ជំនួសនូវKeyboard ​ធម្មតាវិញ ក៏ប៉ុន្តែក្រុហ៊ុននៅតែបន្តរក្សាFootprintដដែល។​​ បន្ថែមពីនេះ នៅផ្នែកខាងក្រោមKeyboard, Macbook Pro មានបំពាក់Micប្រភេទArrayចំនួន៣​(Three-mic array)ដែលអាចបន្ថយសំលេងរំខានបាន៦០%ក្នុងពេលប្រើប្រើប្រាស់ និងបំពាក់ប្រព័ន្ធSpeaker ចំនួន៦ ដោយមាន Tweeters ចំនួន២និង Woofersចំនួន៤។ ប្រព័ន្ធSpeaker ​នេះជួយបង្កើនសម្លេងអោយច្បាស់ល្អ និងជាពិសេសវាធ្វើអោយយើងទទួលអារម្មណ៍ថាសំលេងទំាងអស់នោះស្ថិតនៅជុំវិញយើងតែម្តង។

ម្យ៉ាងទៀត  Macbook Proស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធត្រជាក់ ឬcooling System ដោយវាអាចស្រូបខ្យល់ចូលទៅក្នុងម៉ាស៊ីនបានច្រើនជាងមុន រហូតដល់ទៅ៥០% ជាមួយការរក្សាបាននូវភាពស្ងាត់ក្នុងពេលប្រើប្រាស់។

  • Display

Macbook Pro ម៉ូដែលទំហំ ១៤ អ៊ីញ មានResolution 3,024 x 1,964 ស្មើនឹង5.9 Million Pixels ខណៈម៉ូឌែល១៦ អ៊ីញមានResolution 3,456 x 2,234 ស្មើនឹង7.7 Million Pixels។​​ អេក្រង់របស់Macbook Pro ទំាងពីរនេះសុទ្ធតែទទួលបាននូវRefresh 120Hz ហើយចំពោះពន្លឺចេញពីអេក្រង់វិញ ឥឡូវនេះវាកម្រិតពន្លឺភ្លឺបំផុតមានរហូតដល់ ១៦០០ nits ។ ខណៈដែល True Tone ជាមុខងារដែលអាចសម្របអេក្រង់ទៅនឹងលក្ខខណ្ឌពន្លឺព័ទ្ធជុំវិញ ដើម្បីរក្សាបាននូវភាពពេញលេញសម្រាប់មាតិកា HDR។

Macbook Pro 16 Inch

Macbook Pro ដែលបំពាក់ដោយM1 និងPro M1 Max​ មានដំណើរល្បឿនជាងMacbook Pro ដែលបំពាក់ដោយCore i9 ២ដង ដោយវាអនុញ្ញាតអោយគេអាចប្រើប្រាស់ទៅកម្មវិធី ឬProgram ធំៗបាន។​ 

បើធៀបទៅនឹងGraphic Performnace, M1Proមានល្បឿនលឿនជាងRadeon Pro 5600M ២.៥ដង ខណៈដែលM1 Max លឿនជាង៤ដង។​ ដោយឡែកទៅលើMachine Learning Performance, បន្ទះឈីនទំាំង២នេះសុទ្ធតែមានសមត្ថភាពខ្លំាំងជាង៥ដង ធៀបទៅនឹងCore i9។

Macbook Pro 14 Inch

CPU Performance នៅក្នុងម៉ូឌែលMacbook Pro 14 Inch មានល្បឿនលៀនជាង៣.៧ដង បើធៀបនឹងMacbook Pro បំពាក់បន្ទះCore i7 ហើយGraphics Performance មានល្បឿនដំណើរការលឿនជាង៩ដង សម្រាប់M1 Pro និង១៣ដងសម្រាប់M1 Max។​ សម្រាប់Machine Learning Performance, បន្ទះឈីនទំាំង២នេះសុទ្ធតែមានសមត្ថភាពខ្លំាំងជាង១១ដង ធៀបទៅនឹងCore i7។

ថាមពលថ្ម

នៅក្នុងMacbook Pro​ទំាំងពីរម៉ូឌែលនេះ ក្រុមហ៊ុនApple ក៏បានធ្វើបច្ចុប្បន្នភាពទៅលើថ្មផងដែរ។ សម្រាប់ម៉ូឌែល14 Inch ​គេអាចប្រើប្រាស់បានរហូតដល់១៧ម៉ោងសម្រាប់ការចាក់វីដេអូ និង១១ម៉ោងសម្រាប់Web Browsing។ ដោយឡែកម៉ូឌែល16 Inch, ២១ម៉ោងសម្រាប់ចាក់វីដេអូនិង១៤ម៉ោងសម្រាប់Internet Search។ ស្របជាមួយគ្នាដែរ ម៉ូឌែលទំាំងនេះក៏មានការគាំទ្រFast Charger ដោយចំណាយពេលត្រឹមតែ៣០នាទី គេអាចសាកបាន៥០%ឯណ្ណោះ។

តំលៃ

ចំពោះតំលៃMacbook Pro 14 Inch គឺ$១៩៩៩​ ដែលម៉ូឌែល16 Inch $២៤៩៩។

តើអ្នកទំាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ Macbook Pro ទំាង២ម៉ូឌែល ដែលបំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយនេះ?? 

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports