យោងតាម Channel YouTube មួយដែលឈ្មោះថា Concept Creator បានចេញវីដេអូស្តីពី Apple Car ដោយផ្អែកលើវិធីសាស្រ្តរចនារបស់Apple ។ ទោះបីជាយ៉ាងណាក្តី គេនៅមិនទាន់មានពត៌មានជាក់លាក់ណាមួយ ត្រូវបានចែករំលែកស្តីអំពីរថយន្តដែលក្រុមហ៊ុនគ្រោងនឹងផលិតនោះទេ តែគេជឿថាApple Car នឹងត្រូវបង្ហាញរូបរាងជាផ្លូវការយ៉ាងយូរនៅឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមសារពត៌មានReuters បានលើកឡើងថា Apple Car ជារថយន្តដឹកអ្នកដំណើរមួយដែលនឹងត្រូវបានរចនាឡើងដោយមានលក្ខណៈច្នៃប្រឌិតខ្លំាង និងខុសពីរថយន្តធម្មតា ហើយវាក៏នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតផងដែរ។ យោងតាមការចុះផ្សាយដដែលបានបន្តទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Apple និងក្រុមហ៊ុន Tesla កំពុងតែធ្វើការស្រាវជ្រាវក្នុងការផលិតអាគុយប្រភេទលីចូមដែក(lithium iron phosphate)សម្រាប់Apple Car ដែលអាគុយប្រភេទនេះអាចអោយអ្នកប្រើប្រាស់ធ្វើដំណើរបានឆ្ងាយ និងកាត់បន្ថយការចំណាយជាអតិបរមា។
ជាការពិតដែលថាក្រុមហ៊ុនទាំងបច្ចេកវិទ្យាទំាំងពីរ បាននឹងកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវស្វែងរកបច្ចេកវិទ្យាថ្មថ្មីៗ ដើម្បីអាចផលិតអាគុយប្រភេទលីចូមដែកនេះ ហើយក្រុមហ៊ុនយក្សទំាងពីរក៏អាចមានលទ្ធភាពក្នុងការសហការភាពជាដៃគូជាមួយគ្នានាពេលអនាគតផងដែរ។ យ៉ាងណាមិញ ទោះបីជាមិនទាន់មានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយត្រូវបានធ្វើឡើងដោយក្រុមហ៊ុនApple ក៏ដោយ តែគេជឿថាក្រុមហ៊ុនអាចនឹងមានកិច្ចព្រមព្រៀងជាមួយបណ្តាលក្រុមហ៊ុនផ្សេងៗទៀត ទាំងលើការរចនានិងhardware សម្រាប់ Apple Car។
Source: www.somagnews.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube