យោងតាមរបាយការណ៍ដែលបានចែករំលែកដោយ Bloomberg បានអោយដឹងថា Apple កំពុងធ្វើការលើម៉ូដែលនាឡិកាឆ្លាតវៃ ដែលអាចអោយគេប្រើប្រាស់បានយូរជាងមុន។ នាឡិកាឆ្លាតវៃដែលប្រើប្រាស់បានយូរទាំងនេះ គ្រោងនឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ យោងតាមរបាយការណ៍ នាឡិកាឆ្លាតវៃថ្មីរបស់Apple នឹងមានការរចនាមួយដែលត្រូវបានការពារជ្រុងជំុវិញ និងធនពីការធ្លាក់បែកផងដែរ។

បន្ថែមពីនេះទៀត អថិតិជនគោលដៅរបស់នាឡិកាដៃ ដែលអាចប្រើប្រាស់បានយូរនេះ  គឺជាអ្នករត់ប្រណាំងនិងអត្តពលិកជាដើម ដោយក្រុមហ៊ុនមានបំណងបង្កើតឡើង ដើម្បីជួយសម្រួលដល់សកម្មភាពរបស់អ្នកប្រើប្រាស់ទំាំងនោះផងដែរ។ ជាមួយនាឡិការម៉ូឌែលនេះ វាក៏បញ្ជាក់ផងដែរថា នាឡិកាវៃឆ្លាតនឹងភ្ជាប់មកជាមួយនឹងមុខងារតាមដានសកម្មភាពហែលទឹកដ៏ទំនើប។ យ៉ាងណាមិញ រហូតដល់ពេលនេះ គេនៅមិនទាន់ទទួលបានពត៌មានលម្អិតអ្វីច្រើនទៀតទេ។ 

គួររំលឹកជូនថា នាឡិកាវៃឆ្លាតរបស់Apple គឺជាផលិតផល ដែលទទួលបានការគាំទ្រខ្លំាងពីអ្នកប្រើប្រាស់ភាគជច្រើនផងដែរ។ ប្រសិនបើយើងក្រឡេកមើលចំណែកទីផ្សារនៃនាឡិកាវៃឆ្លាត,  Apple Watch គឺជានាឡិការ ដែលនាំមុខគេនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២០នេះ ដែលមានចំណែកទីផ្សារ ៤០ ភាគរយ។ ខណៈដែលនាឡិកាវៃឆ្លាតApple បច្ចុប្បន្នមាននៅក្នុងម៉ូដែលអាលុយមីញ៉ូមនិងដែកអ៊ីណុក។

Source: www.somagnews.com


CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube