Apple សម្រេចចិត្តដកកំុព្យួទ័រiMac ចំនួន២ម៉ូដែលចេញ
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Macrumors បានអោយដឹងថាក្រុមហ៊ុន Apple បានបោះបង់ចោលជំរើសកំុព្យូទ័រយួរដៃចំនួន២ម៉ូឌែល។

Written by Heaur

03/23/2021

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Macrumors បានអោយដឹងថាក្រុមហ៊ុន Apple បានបោះបង់ចោលជំរើសពីរសំរាប់កុំព្យូទ័រ iMac ទំហំ ២១.៥ អ៊ីញនៅក្នុងហាងអនឡាញរបស់ខ្លួន។ វាត្រូវបានគេសង្កេតឃើញថា ឧបករណ៍ដែលកំពុងត្រូវបានលក់បច្ចុប្បន្នមានជម្រើសផ្ទុកតែ 256 ជីកាបៃប៉ុណ្ណោះ។ ការដកចេញនូវវ៉ារ្យ៉ង់ដែលមានពីមុន ៥១២ ជីកាបៃនិង ១ តេរ៉ាបៃ បានទាក់ទាញការចាប់អារម្មណ៍។ អតិថិជនដែលចង់ទិញកុំព្យូរទ័រអេបផលជាមួយនឹងជម្រើសផ្ទុកទំហំ ៥១២ ជីកាបៃបានងារទៅទិញម៉ូដែលiMacទំហំ ២៧ អ៊ីញវិញ។

ប៉ុន្តែហេតុអ្វីបានជា Apple សម្រេចចិត្តបញ្ចប់ឧបករណ៍របស់ខ្លួនម្តងហើយម្តងទៀត? យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា​ នេះគឺដោយសារតែក្រុមហ៊ុនចង់ធ្វើបច្ចុប្បន្នភាឧបករណ៍របស់ខ្លួន ដោយអាចបំពាក់បន្ទះឈីបទៅApple ស៊ីលីខនបាន។ ការប៉ាន់ប្រមាណបានបង្ហាញថា ផលិតផលចាស់ៗដែលពេញនិយមមួយចំនួន នឹងត្រូវបានពិនិត្យឡើងវិញនិងលក់ឡើងវិញជាមួយផ្នែកHardware ជំនាន់ថ្មី។

ម៉ូឌែល iMac ថ្មីដែលត្រូវបានគេគិតថា ត្រៀមនឹងភ្ជាប់ជាមួយនឹងម៉ូនីទ័រ Pro Display XDR នឹងលេចចេញមកជាមួយផ្ទៃរាបស្មើ ជំនួសឱ្យការរចនាផ្នែកខាងក្រោយកោង។ ខណៈពេលដែលការពិចារណាពីអនាគតនៃកំណែពីរ ដើម្បីជំនួសម៉ូដែល 21,5 និង 27 អ៊ីញ; វាត្រូវបានគេណែនាំថាឧបករណ៍ទាំងនេះនឹងទំហំពី ២៣ ទៅ ២៤ អ៊ីញ។ ក្រុមហ៊ុនApple នឹងប្រើប្រាស់បន្ទះឈីSilicon processors ដោយមិនបំពាក់បន្ទឈីបក្រុមហ៊ុន Intelទៀតឡើយ។

សម្រាប់ពេលនេះ វាមិនទាន់ច្បាស់ទេថា តើឧបករណ៍ទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណា។ ទោះយ៉ាងណា Apple ប្រហែលជានឹងកំណត់រចនាសម្ព័ន្ធ iMacs ឡើងវិញជាមួយនឹង Hardware ដែលរំពឹងទុកនៅឆ្នាំនេះថា នឹងកអោយអ្នកប្រើប្រាស់។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …