បងធំApple ឡើងកូដវិញហើយ
គេត្រប់គ្នាជួបវិបត្តិសេដ្ឋកិច្ច ដោយការលក់មានការធ្លាក់ចុះ ចំណែកឯការលក់របស់ក្រុមហ៊ុនApple ​បែរជាមានកើនឡើង រហូតដល់ឈរលំដាប់លេខ១វិញ។

Written by Heaur

02/24/2021

ខណៈពេលដែលការរីករាលដាលនៃមេរោគឆ្លងដែលបានជះឥទ្ធិពលដល់ពិភពលោកទាំងមូល បណ្តាលឱ្យមានការលំបាកផ្នែកសេដ្ឋកិច្ចនៅទូទាំងពិភពលោក។​ អតិថិជនជាច្រើនបានពន្យារពេលទិញ ពីព្រោះពួកគេមិនត្រូវការឧបករណ៍ថ្មីទេ។ បន្ទាប់ពីការធ្លាក់ចុះនេះនៅឆ្នាំ ២០២០ ការលក់ទូរស័ព្ទទូទាំងពិភពលោកកំពុងធ្លាក់ចុះផងដែរ។

ទោះយ៉ាងណា វាជារយៈពេលដ៏លំបាកសម្រាប់ក្រុមហ៊ុនផលិត ខណៈដែលផលិតផលនិងតម្រូវការ iPhone 12 ក្រុមហ៊ុន Apple បែរជាមានការកើនឡើង ដែលនេះបានបង្កើនចំណែករបស់ខ្លួននៅត្រីមាសទី៤ ។ លោក Anshul Gupta នាយកស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវ Gartner មានប្រសាសន៍ថា“ ការលក់ស្មាតហ្វូន 5G និងស្មាតហ្វូនថ្នាក់កណ្តាល(lower mid-range smartphones)បានកាត់បន្ថយការធ្លាក់ចុះទីផ្សារនៅត្រីមាសទី ៤ ឆ្នាំ ២០២០ ។ ខណៈពេលដែលអតិថិជនមានការប្រយ័ត្នប្រយែង ចំពោះការចំណាយរបស់ពួកគេ ដោយពួកគេខ្លះបានទៅទិញស្មាតហ្វូន ដែលទើបតែត្រូវបានចេញលក់នៅក្នុងត្រីមាសចុងក្រោយ។

តាមរបាយការណ៍Gartner ក៏បានផ្តល់ព័ត៌មានអំពីតួលេខទូទៅសម្រាប់ឆ្នាំ ២០២០ ផងដែរ។ ការលក់របស់ Apple បានកើនឡើង ៣,៣ ភាគរយក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។​ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ Gartner បានបញ្ជាក់ថាការចេញលក់ iPhone 12 ស៊េរី 5G បានផ្តល់ឱ្យក្រុមហ៊ុន Apple នូវឱកាសកំណើនទ្វេដង នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។ ដូច្នេះក្រុមហ៊ុន Apple បានវ៉ាដាច់ក្រុមហ៊ុន Samsung នៅក្នុងទីផ្សារស្មាតហ្វូនបន្ទាប់ពីបួនឆ្នាំ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino បានបង្ហាញពីភាពជោគជ័យនេះនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៦ ។

នៅចុងបញ្ចប់នៃការស្រាវជ្រាវ វាត្រូវបានបញ្ជាក់ថា ភាពស្មោះត្រង់របស់ម៉ាកអេបផលនិងការតភ្ជាប់ 5G ទៅនឹងទូរស័ព្ទចុងក្រោយរបស់ខ្លួនក្នុងអំឡុងពេលនេះ បាននាំឱ្យក្រុមហ៊ុនឈានដល់ 79,8 លាន។ លើសពីនេះទៀត ខណៈពេលដែលប្រាក់ចំណេញនេះត្រូវបានអមដោយអត្រាកំណើន ១៤,៩ ភាគរយ វាក៏បានផ្តល់ចំណែកទីផ្សារដល់ក្រុមហ៊ុន ២០,៨ ភាគរយផងដែរ។ ទិន្នន័យទាំងនេះអាចឱ្យក្រុមហ៊ុនអេបផលក្លាយជាអ្នកផ្គត់ផ្គង់ទូរស័ព្ទធំជាងគេបំផុតនៅលើពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ មក។

យោងតាមរបាយការណ៍របស់ Gartnerដដែលបានលើកឡើងថា ប្រសិនបើក្រុមហ៊ុន Apple អាចបំពេញតំរូវការការលក់ iPhone 12 ស៊េរីថ្មីបាន ក្រុមហ៊ុនអាចដើរតាមទិសដៅខ្ពស់ជាងនេះ។ ទោះជាយ៉ាងណាក៏ដោយបញ្ហានៅក្នុងទីផ្សារបន្ទះឈីប អាចនឹងរារាំងក្រុមហ៊ុន Apple មិនឱ្យឆ្លើយតបទៅនឹងតម្រូវការនេះបានឡើយ។

Apple ត្រូវបានដេញតាមពីក្រោយដោយក្រុមហ៊ុន Xiaomi ដែលបានបង្កើនការលក់របស់ខ្លួនចំនួន ៣៣,៩ ភាគរយនៅក្នុងត្រីមាសចុងក្រោយនិងរកប្រាក់ចំណេញបានចំនួន ៤៣,៤ លានដុល្លារ។ ទោះបីជាក្រុមហ៊ុនចិនទទួលបានកំណើនកំណត់ត្រាខ្ពស់ក៏ដោយ ក៏វាមិនអាចវ៉ាដាច់ក្រុមហ៊ុន Samsung ដែរ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េមួយនេះ នៅតែអាចរក្សាចំណាត់ថ្នាក់ទី ២ របស់ខ្លួនបានដដែល។

Source: somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …