Apple បានត្រៀមរួចជាស្រេចដោយខណៈពេលនេះក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍលើបច្ចេក 6G
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបាន ឥឡូវនេះក្រុមហ៊ុន Apple ស្វែងរកជើងខ្លាំងដើម្បីអភិវឌ្ឍលើបច្ចេកវិទ្យា 6G សម្រាប់ថ្ងៃខាងមុខ

Written by Dorn Visal

02/19/2021

ក្រុមហ៊ុន Apple កំពុងស្វែងរកវិស្វករជាច្រើននាក់ឱ្យធ្វើការលើបច្ចេកវិទ្យា 6G ដោយឈប់ពឹងផ្អែកលើដៃគូដូចជាក្រុមហ៊ុន Qualcomm។ មុខដំណែងការងារដែលត្រូវបានប្រទះឃើញ និងរាយការណ៍ដំបូងដោយ Bloomberg រួមមានដូចជា “វិស្វករស្រាវជ្រាវប្រព័ន្ធឥតខ្សែ 5G / 6G” និង“ វិស្វករស្តង់ដារ RAN1 / RAN4”។

ក្នុងការស្វែងរកបុគ្គលិគនេះក៏មានសេចក្តីថ្លែងការណ៍ដូចជា “អ្នកនឹងក្លាយជាផ្នែកមួយនៃក្រុម និងធ្វើការស្រាវជ្រាវអំពីស្តង់ដារជំនាន់ក្រោយដូចជា 6G ព្រមទាំងធ្វើការស្រាវជ្រាវ និងរចនាប្រព័ន្ធទំនាក់ទំនងទៅនឹងបច្ចេកវិទ្យាឥតខ្សែជំនាន់ថ្មី (6G) សម្រាប់បណ្តាញដែលផ្តោតលើ PH ស្រទាប់ MAC / L2 / L3 ដែលអ្នកអាចចូលរួមក្នុងវេទិកាឧស្សាហកម្មផ្សេងែ / សិក្សាអំពីបច្ចេកវិទ្យា6G និងចូលរួមការងារ 3GPP RAN នាពេលអនាគតលើបច្ចេកវិទ្យា 6Gផងដែរ។

តួនាទីគឺស្ថិតនៅក្នុងទីស្នាក់ការកណ្តាល Cupertino របស់ក្រុមហ៊ុនក៏ដូចជានៅ San Diego ដែល Apple បានបើកការិយាល័យជាពិសេសផ្តោតលើបច្ចេកវិទ្យាឥតខ្សែ និង silicon technologies ដោយមានគោលបំណងចាប់យកទេពកោសល្យពី San Diego HQ របស់ក្រុមហ៊ុន Qualcomm ។

ប្រភព៖ arstechnica
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …