យោងតាមindustry insiders, ក្រុមហ៊ុន Apple អាចបង្ហាញឧបករណ៍ថ្មី មិនតិចជាងបីម៉ូឌែលនៅក្នុងខែមីនាខាងមុខនេះ។ លោក Jon Prosser បានបញ្ជាក់ជាថ្មីម្តងទៀតថាក្រុមហ៊ុន អាចនឹងបញ្ចេញនូវផលិតផលចំនួន៣ រួមមាន AirTags, Apple’s Tile tracker និង Galaxy Smart Tag rival ខណៈដែលផលិតផលទំាង៣នេះនឹងចេញលក់នៅខែមីនាខាងមុខនេះហើយ។ គាត់ក៏បាននិយាយផងដែរថា iPad Pro ជំនាន់បន្ទាប់ អាចនឹងបង្ហាញខ្លួនខែមិនានេះផងដែរ។ បន្ថែមពីនេះ បើតាមការកត់សម្គាល់លោកProsser បានអោយដឹងថា ខ្សែរAirTags(track paracord) ត្រូវបានព្យាករណ៍ថា នឹងមកដល់ព្រឹត្តិការណ៍ខែតុលារបស់ក្រុមហ៊ុន Apple ។

Pad Pro ត្រូវបានគេរំពឹងថានឹងចែករំលែកការរចនារបស់អ្នកជំនាន់មុននិងបន្ថែមនូវបន្ទះឈីប A14 ដែលមានអនុភាពជាងនេះ។ ប្រភពបញ្ជាក់ថា iPad Pro ទំហំ ១២.៩ អ៊ីញនឹងទទួលបានបច្ចេកវិទ្យា mini-LED technologyមុនគេ។
យ៉ាងណាមិញ LeaksApplePro បានបន្ថែមទៀតថា Apple ក៏នឹងបង្ហាញ AirPods 3 នៅខែមីនាផងដែរ។ យើងដឹងតិចតួចណាស់អំពី AirPods 3 នៅចំណុចនេះ ប៉ុន្តែ AirPods 3នេះ អាចដាក់ដំណើរការជាមួយការរចនាដូចនឹងAirPods Proដែរ ប៉ុន្តែគ្រាន់តែមិនភ្ជាប់ANC នោះទេ។ ទោះបីជាយ៉ាងណា AirPods 3នេះ អាចនឹងមានតម្លៃថោកជាង២០% នៃ AirPods Proផងដែរ។

Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube