ក្រុមហ៊ុនApple អាចនឹងលួចផលិតiPhone ដែលអាចបត់អេក្រង់បានដោយស្ងាត់ៗ
មានការលើកឡើងជាច្រើន ដែលថាApple កំពុងអភិវឌ្ឍន៍ iPhone អាចបត់បាន។ ម្យ៉ាងស្មាតហ្វូនប្រភេទនេះនឹងត្រូវបានត្រៀមរួចរាល់សម្រាប់ទីផ្សារនៅឆ្នាំក្រោយ។

Written by Heaur

02/17/2021

មានការលើកឡើងជាច្រើន ដែលថាក្រុមហ៊ុន Apple កំពុងអភិវឌ្ឍទូរស័ព្ទ iPhone អាចបត់បាននៅចុងឆ្នាំ២០១៧កន្លងមកនេះ។ របាយការណ៍ថ្មីៗជាច្រើនបានលើកឡើងថា ទីបំផុតស្មាតហ្វូនប្រភេទនេះនឹងត្រូវបានត្រៀមរួចរាល់សម្រាប់ទីផ្សារនៅឆ្នាំក្រោយ។ ប៉ុន្តែរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនវិភាគ EqualOcean បានបង្ហាញថា អាចនឹងដល់ឆ្នាំ២០២៣ ។ 

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺរបាយការណ៍នេះបានអះអាងថា iPhone ដែលអាចបត់បាននេះនឹងគាំទ្រដល់ការប្រើប្រាស់ជាមួយនឹងប៊ិច(stylus)។ យ៉ាងណាមិញ គេមិនទាន់ច្បាស់មានូវឡើយទេថា Apple Pencil បច្ចុប្បន្ន នឹងត្រូវបានប្រើប្រាស់ជាមួយនឹងiPhone ដែលអាចបត់អេក្រង់ឬយ៉ាងណាទេ។

ចំពោះអេក្រង់ដែលអាចបត់បាននេះ វាអាចមានទំហំអេក្រង់ចន្លោះពី ៧,៣ និង ៧,៦ អ៊ីញ ដែលនឹងមានសមាមាត្រខ្ពស់។ ម្យ៉ាងទូរស័ព្ទ iPhone អាចបត់បានត្រូវបានគេនិយាយថាមានសំណុំបែបបទដែលមានរាងដូចក្លាដែស(clamshell form)ដែលមានថតបញ្ឈរដូចជា Galaxy Z Flip ដែរ។

រហូតដល់ពេលនេះ គេមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីក្រុមហ៊ុនអេបផល ថាតើក្រុមហ៊ុនពិតជាកំពុងបង្កើតទូរស័ព្ទបត់អេក្រង់មួយនេះដែរឬទេ។ គួររំលឹកជូនថា ក្រុមហ៊ុនApple ចូលចិត្តធ្វើការដោយសំងាត់ ខណៈដែលApple ត្រូវបានគេរាយការណ៍ថា មានគម្រោងបង្កើតវែនតាAR goggles ហើយនឹងឡានបើកបរដោយខ្លួនឯងផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …