អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួននឹងអាចដោះសោរស្មាតហ្វូនរបស់ពួកគេបានឆាប់ៗ ដោយមិនចាំបាច់ដោះម៉ាសរបស់ខ្លួនចេញជាសាធារណៈនោះទេ។ ដោយក្រុមហ៊ុន Apple (AAPL) កំពុងសាកល្បងកម្មវិធី iOS ថ្មីដែលនឹងអនុញ្ញាតឱ្យមនុស្សដោះសោរបានតាមយៈមុខងារ face recognition security tool (Face ID) ជាមួយនឹងគេនាឡិកាដៃ Apple Watchរបស់ពួកគែ ។

បច្ចុប្បន្ននេះ Face ID អាចស្គាល់ផ្ទៃមុខអ្នកប្រើប្រាស់ ទោះបីជាគេបានពាក់ម៉ាសលើមុខហើយក៏ដោយ នេះបើតាមការអាប់ដេតសាកល្បងរបស់Apple ដែលបានចាប់ផ្តើម នៅខែឧសភាកន្លងមកនេះ។ ប៉ុន្តែការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍសាកល្បងបេតារបស់ក្រុមហ៊ុន ដែលនឹងចេញឆាប់ៗនេះ ដោយនឹងអនុញ្ញាតឱ្យទូរស័ព្ទiPhone អាចទំនាក់ទំនងជាមួយApple Watch នៅពេលដែលមុខងារ Face ID ទូរស័ព្ទiPhone ត្រូវបានប្រើប្រាស់ ។ នៅពេលការផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់ – iPhone នឹងដោះសោដោយស្វ័យប្រវត្តិ ហើយApple Watchនឹងញ័រដើម្បីផ្តល់ជាដំណឹងដល់អ្នកប្រើ។
សម្រាប់សុវត្ថិភាពការទន្នន័យរបស់អ្នកប្រើ ការធ្វើបច្ចុប្បន្នភាពនេះនឹងមានប្រសិទ្ធភាពដោះសោទូរស័ព្ទចំពោះតែiPhoneប៉ុណ្ណោះ។ ដោយឡែក គេនៅតែត្រូវបញ្ចូលលេខកូដដើម្បីធ្វើប្រតិបត្តិការតាមរយៈ Apple Pay, App Store ឬ iTunesទោះបីជាពួកគេពាក់ម៉ាសក៏ដោយ។ការបច្ចុប្បន្នភាពចុងក្រោយនេះគឺជាជំហានទៅមុខមួយផ្សេងទៀតសម្រាប់ការលើកទឹកចិត្តមួយសម្រាប់អតិថិជន Apple ក្នុងការទិញនាឡិកាវៃឆ្លាតបន្ថែម ឬយ៉ាងហោចណាស់តម្រូវអោ គេប្រើប្រាស់Apple Watchអោយបានញឹកញាប់ ដើម្បីអោយពួកគេអាចដោះសោរបានដោយមិនចាំបាច់ដោះម៉ាស់ចេញ។
Source: edition.cnn.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube