ក្រុមហ៊ុនAppleបាននិយាយថា ឥឡូវនេះមានទូរស័ព្ទ iPhone សកម្ម(active)ជាង ១ ពាន់លានគ្រឿងដែលជាព្រឹត្តិការណ៍ដ៏ធំធេងមួយសម្រាប់ក្រុមហ៊ុន ដោយនេះបានបញ្ជាក់ថា ក្រុមហ៊ុននៅតែជាក្រុមហ៊ុនដែលទទួលបានគាំទ្រ និង iPhone សកម្ម(active ជាប់បានយូរឆ្នំា ជាមួយនឹងផលិតផលតទូរស័ព្ទរបស់ខ្លួន។ លោក Tim Cook បាននិយាយក្នុងកំឡុងពេលApple’s earnings ដោយលើកឡើងថា ឧបករណ៍Apple ចំនួន ១,៦៥ ពាន់លានគ្រឿងកំពុងប្រើប្រាស់យ៉ាងសកម្មនៅទូរទំាំងពិភពលោក។

លើសពីនេះ Appleបានលក់ iPhone បានពាន់លានគ្រឿងរបស់ខ្លួននៅឆ្នាំ ២០១៦ ហើយនៅខែមករាឆ្នាំ ២០១៩ Apple បាននិយាយថាមានអ្នកប្រើប្រាស iPhone សកម្មរហូតដល់ចំនួន ៩០០លាននាក់ដែលជាចំនួនមួួយដ៏ភ្ងាក់ផ្អើល។ អ្នកនាំពាក្យម្នាក់បានប្រាប់ The Verge ថា ឧបករណ៍Appleត្រូវមានសកម្ម បន្ទាប់ពីអ្នកប្រើប្រាស់បានភ្ជាប់ជាមួយសេវាកម្មរបស់ Apple ក្នុងរយៈពេល ៩០ ថ្ងៃកន្លងមក។ លក្ខន្តិកៈនេះអាចបង្ហាញថាចំនួនទូរស័ព្ទ iPhone ជាច្រើនដែលធ្លាប់បានលក់នៅតែស្ថិតក្នុងការប្រើប្រាស់យ៉ាងសកម្ម។ BNN Bloomberg បានរាយការណ៍កាលពីឆ្នាំមុនថាក្រុមអ្នកវិភាគជឿជាក់ថាក្រុមហ៊ុន Apple អាចនឹងលក់iPhone បានចំនួន១,៩ ពាន់លានរបស់ខ្លួននៅចុងឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុនមិនបានប្រកាសថាខ្លួនបានឈានដល់ចំនុចសំខាន់នោះទេ។

ការប្រកាសរបស់ក្រុមហ៊ុនអេបផលបានកើតឡើងក្នុងកំឡុងត្រីមាសដ៏ធំមួយសម្រាប់ក្រុមហ៊ុនដែលក្នុងនោះក្រុមហ៊ុនបានបង្កើតកំណត់ត្រាប្រាក់ចំណូលគ្រប់ពេល(all-time revenue)។ ទូរស័ព្ទ iPhone ដំណើរការបានល្អជាពិសេសនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ជាមួយនឹងការលក់ចំនួន ៦៥ ពាន់លានដុល្លារដែលជាកំណត់ត្រាមួយទៀត។ ហើយក្រុមហ៊ុនបានមើលឃើញទូរស័ព្ទ iPhone ជាស្មាតហ្វូន ដែលត្រូវបានអភិវឌ្ឍន៍ឱ្យប្រសើរឡើងជាងពេលណាៗទាំងអស់។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube