Apple មិនសូវបាននិយាយអំពីគម្រោងរថយន្តអគ្គិសនីរបស់ខ្លួននោះទេ ប៉ុន្តែយោងតាម Bloomberg ថាក្រុមហ៊ុនAppleកំពុងជួលវិស្វករផ្នែកSoftware Autopilot របស់ Tesla ដើម្បីធ្វើការលើរថយន្តអគ្គិសនីរបស់ខ្លួន។ ប្រភពជិតស្និទ្ធនឹងរឿងនេះបានប្រាប់ Bloomberg ថាក្រុមហ៊ុន Apple បានយកលោក Christopher “CJ” Moore ដើម្បីធ្វើការលើកម្មវិធីបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ដោយរូបលោកជាអតីតអនុប្រធានផ្នែកវិស្វកម្ម។

គម្រោងរថយន្តអគ្គិសនីរបស់ Apple ដែលមានរហស្សនាមថា Project Titan នៅតែលាក់បាំងសម្ងាត់។ ទោះជាយ៉ាងណាក៏ដោយ យើងដឹងហើយថា Apple បានជួលអ្នកជំនាញ EV ពីក្រុមហ៊ុនផ្សេងៗ ដូចជា អតីតនាយកប្រតិបត្តិ ប្រធានគម្រោងរថយន្តFord Adobe CTO និងជំនាញផ្នែកប្រព័ន្ធបើកបររបស់ក្រុមហ៊ុន Teslaផងដែរ។

Source: www.theverge.com\
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports