សារព័ត៌មាន Nikkei Asia បានបង្ហាញឱ្យដឹងថា Apple បានសម្រេចចិត្តកាត់បន្ថយការផលិតiPad ដោយក្រុមហ៊ុន Apple បានរងគ្រោះដោយសារឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ដើម្បីធានាដល់ការផលិតiPhone13 ក្រុមហ៊ុនបានបង្វែលធនធាន និងសមាសធាតុសម្រាប់ខ្សែសង្វាក់ផលិតកម្ម iPhone 13វិញ ធ្វើយ៉ាងណាកុំអោយប៉ះពាល់ដល់ការលក់ទូរស័ព្ទiPhone 13​។

យ៉ាងណាមិញ តម្រូវការiPads ក៏ពិតជាកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែការងារ និងការសិក្សាពីចម្ងាយ ចំពេលមានជំងឺរាតត្បាត។ Nikkei Asia បានដកស្រង់ពីការកើនឡើងនៃតម្រូវការiPad ស្មើនឹង 6.7% ពោលគឺ 53.2 លានឧបករណ៍កាលពីឆ្នាំមុន ដែលស្ទើរតែមួយភាគបីនៃទីផ្សារថេប្លេតសរុបនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Apple កំពុងផ្តល់អាទិភាពដល់ការផលិត iPhone 13 ព្រោះការរំពឹងទុកគឺសម្រាប់តម្រូវការកាន់តែខ្លាំងនៅក្នុងទីផ្សារលោកខាងលិច ដូចជាអឺរ៉ុប និងអាមេរិក។

iPhone 13 មានគ្រឿងខាងក្នុងដូចនឹង iPad miniដែរ រួមមានបន្ទះឈីប A15 Bionic, RAM និងបន្ទះឈីបផ្ទុក(storage chips)។ Apple ដឹងថានេះអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ iPad សម្រាប់ត្រីមាសខែតុលាដល់ខែធ្នូ។ ប៉ុន្តែ សម្រាប់Apple​ ​ទូរស័ព្ទ iPhone មាន​អាទិភាពជាង​។ ក្រុមហ៊ុន Apple លក់ស្មាតហ្វូនបានជាង 200 លានគ្រឿងក្នុងមួយឆ្នាំ ហើយវាគឺជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីរបស់ Apple ក៏ដូចជាផលិតផលដ៏ល្បីល្បាញរបស់ម៉ាកយីហោផងដែរ។

Source: www.techspot.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports