Apple គ្រោងនឹងបញ្ចេញមុខងារមួយហៅថា “crash detection” សម្រាប់ទាំង iPhones និង Watches នេះបើយោងតាមរបាយការណ៍របស់ Wall Street Journal ។ មុខងារនេះនឹងប្រើឧបករណ៍ចាប់សញ្ញាដូចជា accelerometer ដែលបង្កើតឡើងនៅក្នុងឧបករណ៍ Apple ។ នៅពេលដែលអ្នកមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាផ្តល់ដំណឹងដល់អ្នកសង្គ្រោះបន្ទាន់ភ្លាម។ 

Apple ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ការ​លើ​មុខងារ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បាន​សាកល្បង​វា​ដោយ​ប្រើ​ទិន្នន័យ​ជាច្រើន។ យោងតាមឯកសារដែលមើលឃើញដោយ WSJ Appleបាននឹងកំពុងប្រមូលទិន្នន័យដែលត្រូវបានចែករំលែកដោយអនាមិកពីអ្នកប្រើប្រាស់ iPhone និង Watch ។ គេបានរកឃើញផលប៉ះពាល់លើរថយន្តដែលសង្ស័យជាង 10 លានគ្រឿង ដោយមានជាង 50,000 គ្រឿងដែលអមដោយការហៅទៅកាន់លេខ 911។ Apple បាននិងកំពុងប្រើប្រាស់ទិន្នន័យនោះ ដើម្បីបង្កើនភាពត្រឹមត្រូវនៃមុខងារcrash-detection។

វា​ពិត​ជា​មិន​មែន​ជា​ការ​ដំបូងទេ ដោយGoogle បានណែនាំមុខងារស្រដៀងគ្នាសម្រាប់ Pixel 3 និង Pixel 4 តាមរយៈកម្មវិធីសុវត្ថិភាពផ្ទាល់ខ្លួនកន្លងមករួចមកហើយ ដោយមុខងារនេះនឹងជូនដំណឹងដល់សេវាសង្គ្រោះបន្ទាន់ នៅពេលដែលអ្នកបានជួបគ្រោះថ្នាក់ចរាចរណ៍។ ក្រុមហ៊ុន GM បានផ្តល់ជូនមុខងារនេះអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងរថយន្តរបស់ខ្លួនជាមួយនឹង OnStar ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីcrash-detectionនេះផងដែរសម្រាប់ស្មាតហ្វូន ដែលជាកម្មវិធី OnStar Guardian ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports