ថ្មីៗនេះក្រុមហ៊ុន Apple តែបញ្ចេញឈីប Silicon របស់ខ្លួនជាលើកដំបូង ដែលមាន 8 Core កាន់តែប្រសើរដែលបានបំពាក់ក្នុងម៉ាស៊ីន Macs ថ្មី។ ប្រភពពីទីភ្នាក់ងារព័ត៌មាន Bloomberg បានអះអាងថាក្រុមហ៊ុន Apple នៅឆ្នាំ ២០២១ មានលក្ខណៈខ្លាំងក្លាជាងមុនដែលក្រុមហ៊ុននេះកំពុងសាកល្បងបន្ទះឈីបសម្រាប់កុំព្យូទ័រលើតុរួមទាំង Mac Pro ដែលមានសមត្ថភាពខ្ពស់ CUP 32 Core។ កុំព្យូទ័រលើតុដែលមានលឿនដែលបំពាក់ដោយ CUP 32 Core អាចនឹងមកដល់នៅឆ្នាំ ២០២១ ហើយ Mac Pro គ្រោងនឹងមកដល់នៅត្រឹមឆ្នាំ ២០២២ ផងដែរ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងរចនាបន្ទះឈីបសម្រាប់ម៉ាស៊ីន MacBook Pros និង iMac ដែលមានសមត្ថភាពខ្ពស់ជាមួយនឹង CUP 16 Core និងCPU ដែលមានសមត្ថភាពខ្ពស់ចំនួន 4 Core ផងដែរ។ ក្រុមហ៊ុននេះក៏ត្រូវបានគេជឿជាក់ថាកំពុងសាកល្បងលើ GPUs 16 Core និង 32-core សម្រាប់ iMacs និង MacBook Pros ដែលកុំព្យូទ័រលើតុស៊េរីខ្ពស់បំផុតរបស់ Apple អាចនឹងបំពាក់ដោយ GPU ទំហំ 64 និង 128 Core ដែលអាចលឿនជាងក្រាហ្វិច AMD ម៉ូដែលបច្ចុប្បន្នរបស់ Intel ដែលគ្រោងនឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ឬ ២០២២។
ប្រភព៖ engadget
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia