ជាថ្មីម្តងទៀតក្រុមហ៊ុនApple ហាក់ដូចជាកំពុងសម្លឹងមើលយ៉ាងម៉ត់ចត់ក្នុងការផលិតរថយន្តដោយខ្លួនឯង។ សារព័ត៌មានReuters បានរាយការណ៍ថាក្រុមហ៊ុន Apple កំពុងតែបន្តផលិតរថយន្តដឹកអ្នកដំណើរនៅឆ្នាំ ២០២៤ ក៏ដូចជាការបង្កើតប្រព័ន្ធបើកបរដោយខ្លួនឯងនិងបង្កើត“ បច្ចេកវិទ្យាដើរដោយថាមពលថ្ម (breakthrough battery technology)” ។ ក៏ប៉ុន្តែគេមិនទាន់ច្បាស់ទេថា បច្ចេកវិទ្យាទាំងអស់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់រថយន្តដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន Apple ដែរឬទេ ខណៈដែលក្រុមហ៊ុន Apple កំពុងពិចារណាក្នុងការផលិតរថយន្តឡើងវិញ បន្ទាប់ពីក្រុមហ៊ុនធ្លាប់បានផ្អាកផែនការផលិតរថយន្តម្តងមួយមកហើយ។

បន្ថែមពីនេះ តាមរបាយការណ៍Reuters បានបន្តទៀតថាឆ្នាំ ២០២៤ គឺជាគោលដៅផលិតកម្មសម្រាប់រថយន្តដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុនApple ទោះបីជាវាអាចត្រូវបានពន្យារពេលដល់ឆ្នាំ ២០២៥ ឬលើសពីនេះ” ដោយសារតែវិបត្តជំងឺរាតត្បាត។ របាយការណ៍នេះបានលើកឡើងថា ឱកាសនៅតែមានសម្រាប់ក្រុមហ៊ុន Apple ក្នុងកាត្រលប់ទៅបង្កើតបច្ចេកវិទ្យាបើកបរដោយស្វ័យភាព( autonomous driving tech)វិញសម្រាប់រថយន្តរបស់ខ្លួន។របាយការណ៍ដដែលបាននិយាយថាក្រុមហ៊ុន Apple កំពុងពឹងផ្អែកលើភាគីទីបី ដើម្បីផ្តល់នូវសមាសធាតុមួយចំនួនសម្រាប់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង រួមទាំងប្រព័ន្ធ LIDAR របស់ខ្លួន។ បច្ចេកវិទ្យាថ្មរបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាពឹងផ្អែកលើការរចនាបែប“monocell” ដែលអនុញ្ញាតឱ្យរថយន្តមានសមត្ថភាពកាន់តែខ្លំាង ធ្វើដំណើរបានឆ្ងាយនិងមានការចំណាយតិចផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះនៅមិនទាន់បានបង្ហាញផែនកាបង្កើតរថយន្តជាផ្លូវការនៅឡើយទេ តែគេជឿជាក់ថាក្រុមហ៊ុន Apple អាចនឹងមានគម្រោងបង្កើតរថយន្តស្វ័យប្រវត្តិនេះ។
Source: www.theverge.com
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube