Face ID ដែលជាប្រព័ន្ធសម្គាល់ផ្ទៃមុខដែល Apple បានណែនាំជាមួយ iPhone X ត្រូវបានប្រើនៅលើ iPhone និង iPad ទាំងអស់ដែលមានគុណភាពខ្ពស់តាំងពីឆ្នាំ ២០១៧ ។ ក៏ប៉ុន្តែក៏មាននូវមតិប្រតិកម្មអវិជ្ជមានពីអ្នកប្រើប្រាស់ជាច្រើន ដោយសារតែ Face ID មិនដំណើរការនៅពេលយប់ ជាហេតុដែលក្រុមហ៊ុនAppleសម្រេចប្រើប្រាស់ Touch ID​សម្គាល់ស្នាមម្រាមដៃរបស់ប្រើប្រាស់វិញ។ តែក្រុមហ៊ុន Apple ប្តេជ្ញាមិនបោះបង់ចោលប្រព័ន្ធនេះទេ។

វាកាន់តែច្បាស់នៅពេលដែលក្រុមហ៊ុន Apple ដែលកំពុងត្រៀមនាំមុខងារ Face ID ទៅក្នុងកុំព្យូទ័រMac បន្ទាប់ពីiPhoneនិងiPadនឹងចាប់ផ្តើមជំហានដំបូងនៅចំណុចនេះ។ មានការបញ្ជាក់ថាក្រុមហ៊ុនក៏ចង់នាំយកប្រព័ន្ធសម្គាល់ផ្ទៃមុខទៅម៉ូដែលទាបដូចជា iPhone SE និង iPad Air ជាមួយ Touch IDផងដែរ។

Source:www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports