យោងតាមរបាយការណ៍ពីកាសែត Wall Street Journal បានអោយដឹងថាក្រុមហ៊ុន Apple បានពិចារណាលើផែនការដើម្បីបើកដំណើរការសេវាកម្មថែទាំសុខភាពតាមការទិញកម្មវិធីផ្ទាល់ខ្លួន។ គំនិតនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានគេរាយការណ៍ថាបានជាប់គាំងនៅពេលដែលក្រុមហ៊ុន Apple ផ្តោតការខិតខំប្រឹងប្រែងផ្នែកថែទាំសុខភាពរបស់ខ្លួនទៅលើ Apple Watch, Apple health និងផលិតផលនិងសេវាកម្មផ្សេងទៀតជំនួសវិញ។

គំនិតនេះត្រូវបានគេចាប់កំណើតដំបូងនៅពេលដែលក្រុមហ៊ុន Apple កំពុងព្យាយាមរកវិធីប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ ដើម្បីផ្តលដំណឹងពីសុខភាពអ្នកប្រើប្រាស់។ ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដោយភ្ជាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើជាមួយនឹងឧបករណ៍អេបផល ហើយនឹងផ្តល់ការមើលថែ និងការផ្តល់យោបលដោយផ្ទាល់ផ្តល់ពីវេជ្ជបណ្ឌិត Apple  នេះបើយោងតាម ​​WSJ ។

ក្រុមហ៊ុនអេបផលបានរាយការណ៍ថាបានកាន់កាប់គ្លីនិកសុខភាពមួយនៅជិត Apple Park ហើយបានជួលបណ្ឌិត Sumbul Desai នៃសាកលវិទ្យាល័យ Stanford ឱ្យគ្រប់គ្រងគម្រោងនេះ។ វានឹងសាកល្បងសេវាកម្ម ដើម្បីចាប់ផ្តើមបង្កើតក្រុមមួយដែលរួមបញ្ចូលគ្រូពេទ្យជំនាញ វិស្វករ និងអ្នករចនាផលិតផល។ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានមានប្រសាសន៍ថាកម្មវិធីសុខភាពនឹងក្លាយជាការចូលរួមចំណែកដ៏ធំបំផុតមួយរបស់ Apple ចំពោះមនុស្សជាតិ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports