យោងតាមរបាយការណ៍ដែលបានចែករំលែកនោះក្រុមហ៊ុន Apple កំពុងធ្វើការលើបច្ចេកវិទ្យាសាកថ្មដែលមិនមានខ្សែភ្ជាប់ ជាមួយនឹងឧបករណ៍នោះទេ។ មានន័យថា គេអាចសាកថ្មតាមរយៈអាកាសតែម្តង។ បច្ចេកវិទ្យានេះនឹងដំណើរការពីក្នុងរយៈចម្ងាយខ្លី ហើយវាហាក់ដូចជាមិនមានអ្វីប្លែកពីបច្ចេកវិទ្យាសាកថ្មតាមរយៈអាកាស(Air Charging Wireless) ដែលយើងឃើញជាមួយក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Huawei សព្វថ្ងៃនេះទេ។

គេមិនទាន់ដឹងថាតើក្រុមហ៊ុន Apple នឹងបញ្ចេញបច្ចេកវិទ្យាសាកឥតខ្សែពេញលេញនៅពេលណាទេ។ ក្រុមហ៊ុនដែលធ្លាប់មានគម្រោងដូចជា AirPower នឹងអនុញ្ញាតឱ្យអ្នក សាកថ្មឧបករណ៍អេបផលជាច្រើនក្នុងពេលតែមួយ ប៉ុន្តែ Apple ត្រូវលុបចោលគម្រោងដោយសារបញ្ហាបច្ចេកទេស។ រយៈពេលនេះ គេឃើញមានក្រុមហ៊ុនធំៗជាច្រើនដូចជា Xiaomi, Huawei, OPPO បាននាំគ្នាបង្កើតបច្ចេកវិទ្យាសាកថ្មឥតខ្សែតាមអាកាសនេះ ដោយបានវិនិយោគយ៉ាងច្រើន ធ្វើយ៉ាងណាអាចផ្គាប់ចិត្តអ្នកប្រើប្រាស់។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports