ទូរស័ព្ទ iPhone ដែលអាចបត់បាននៅតែបន្តលេចចេញមកជាមួយនឹងការលេចធ្លាយថ្មីៗ។ កាលពីប៉ុន្មានសប្តាហ៍មុនអ្នកវិភាគរបស់ Tianfeng International គឺលោក Kuo បានបញ្ជាក់ថា iPhone ដែលអាចបត់បាននេះនឹងមានអេក្រង់ទំហំ ៨ អ៊ីញ។ ឥលូវនេះ Foldable iPhone បានលេចចេញជាថ្មីជាមួយនឹងរូបភាពថ្មីៗ។

ទូរស័ព្ទ iPhone ដែលអាចបត់បានដែលត្រូវបានគេអះអាងថានឹងត្រូវបានចេញផ្សាយនៅឆ្នាំ ២០២៣ បានផ្តល់សញ្ញាដំបូងនៃការរចនារបស់វានៅថ្ងៃនេះ។ យោងតាមរូបភាពនេះ iPhone អាចបត់បានដំបូងរបស់ Apple នឹងភ្ជាប់មកជាមួយការតំឡើងប្រហាក់ប្រហែលនឹង Galaxy Z របស់ Samsung។

Samមបញ្ចូលការរចនាទ្វេដងលើទូរស័ព្ទដែលអាចបត់បានគឺ Galaxy Z Fold។ ឯក្រុមហ៊ុនអេបផលយោងតាមរូបភាពលេចធ្លាយ បានអោយដឹងថាខ្លួននឹងដើរតាមផ្នែកខ្លះនៃគូប្រជែងរបស់ខ្លួននៅលើទូរស័ព្ទដែលអាចបត់បានរបស់ខ្លួន។ ដោយសារតែការរចនា iPhone ដែលអាចបត់បាននឹងមានលក្ខណៈស្ទើរតែដូចគ្នានឹង Z Fold ដែរ ដោុយអេក្រង់និងកាមេរ៉ានៅផ្នែកខាងមុខមានលក្ខណៈស្រដៀងនឹងម៉ូដែល Z Fold ផងដែរ។

យើងប្រហែលជាអាចឃើញiPhone ដែលអាចបត់បាន បង្ហាញជាមួយនឹងទូរស័ព្ទ iPhone 14 នៅរវាងពីរឆ្នាំទៀត។ លើសពីនេះ ព័ត៌មានលំអិតគួរឱ្យកត់សម្គាល់មួយទៀតនៅក្នុងទូរស័ព្ទ iPhone ដែលអាចបត់បានគឺថាវានឹងមានរាងដូចរាង iPhone X និង iPhone 11 ។

យោងតាមរបាយការណ៍ទូរស័ព្ទដែលរំពឹងទុកខ្ពស់នេះនឹងជួបអ្នកប្រើប្រាស់នៅឆ្នាំ ២០២៣នេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports