ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.5 និង iPadOS 14.5 ដោយមានមុខងារថ្មីធំបំផុតមួយចំនួនរួមមានកម្មវិធីតាមដាន(App Tracking Transparency)និងការដោះសោទូរស័ព្ទ iPhone កាន់តែងាយស្រួលនៅពេលពាក់ម៉ាស។

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 និង iPadOS 14.5 បានចេញជាបែតារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកហើយ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់អាចទាញបានកំណែនេះសាធារណៈ។ ការធ្វើបច្ចុប្បន្នភាពទាំងនេះមានមុខងារពិសេសសម្រាប់អ្នកប្រើប្រាស់និងការផ្លាស់ប្តូរសំខាន់ៗក្នុងការគ្រប់គ្រងភាពឯកជន។ ខណៈដែលការធ្វើបច្ចុប្បន្នកំណែនេះ គេឃើញមានអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ខ្លំាងទៅលើមុខងារកម្មវិធីចំនួនបី ដែលមានអ្នកប្រើប្រាស់ភាគច្រើនមានផ្តើតទៅលើ រួមមាន៖ 

១​. App Tracking Transparencyដែលជាកម្មវិធីតាមភាគីទីបី ឬក្រុមហ៊ុនណាដែលមានបំណង់ចង់ទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ជាមួយនឹងកម្មវិធីនេះ វានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បានដឹង និងមានសិទ្ធិជ្រើសរើសថាតើទិន្នន័យរបស់ពួកគេអាចអោយភាគីទីបីយកទៅប្រើប្រាស់ក្នុងបំណងការផ្សាយពាណិជ្ជដែរឬទេ។ 

២. Siri: Apple បានធ្វើបច្ចុប្បន្នភាព Siri រួមជាមួយជំនាន់ទី ៦ នៃប្រព័ន្ធប្រតិបត្តិការ iOS 14.5 ។ អ្នកប្រើប្រាស់នឹងអាចជ្រើសរើសសំលេងជាភាសាអង់គ្លេសថ្មីចំនួនពីរក្នុងចំណោម ៤ នៅពេលដំឡើងកម្មវិធី Siri ។​ អ្នកប្រើប្រាស់អាចជ្រើសរើសសំលេងចេញពីបញ្ជីសំលេង។ ស្លាកសញ្ញាដែលមានលក្ខណៈជាភេទនៃសំលេងនីមួយៗ ក៏ត្រូវបានក្រុមហ៊ុនលុបចោលផងដែរ។

៣. ការដោះសោរតាមរយៈApple Watch: លក្ខណៈពិសេសដែលរង់ចាំជាយូរមកហើយបានមកដល់ហើយ – សមត្ថភាពក្នុងការដោះសោទូរស័ព្ទ iPhone ពេលពាក់ម៉ាស ដោយApple Watch អាចដោះសោiPhone ដោយមិនអោយអ្នកប្រើប្រាស់ដោះម៉ាស់នោះទេ។ គេអាចប្រើប្រាស់មុខងារថ្មីនេះដោយនាឡិកានោះត្រូវតែមានជាមួយកំណែwatchOS 7.4ឬខ្ពស់ជាងនេះ។

Source: appleinsider.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports