Appleនឹងបញ្ចេញការធ្វើបច្នុប្បន្នភាពថ្មី បន្ទាប់ពីបានរកឃើញការវាយប្រហាយពីពួកHacker
Apple បានបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពសម្រាប់ទូរស័ព្ទ iPhone, iPad និងនាឡិកាដៃឆ្លាតវៃ ដើម្បីការពារផ្នែកសុវត្ថិភាពពីការវាយប្រហាររបស់ Hacker ។

Written by Heaur

03/30/2021

ក្រុមហ៊ុន Apple បានបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពសម្រាប់ទូរស័ព្ទ iPhone, iPad និងនាឡិកាដៃឆ្លាតវៃរបស់ខ្លួន ដើម្បីការពារភាពងាយរងគ្រោះផ្នែកសុវត្ថិភាពក្រោមការវាយប្រហារយ៉ាងសកម្មរបស់ពួក Hacker ។​​ ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពមានដូចជា iOS 14.4.2 និង iPadOS 14.4.2 ដែលគ្របដណ្តប់លើឧបករណ៍ចាស់ៗដូចជា iOS 12.5.2 ។ watchOS ក៏ធ្វើបច្ចុប្បន្នភាពដល់ ៧.៣.៣ ។

Apple បាននិយាយថាភាពងាយរងគ្រោះដែលត្រូវបានរកឃើញ ដោយអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព Project Zero របស់Google ដោយបានលើកឡើងថា ទន្នន័យអ្នកប្រើប្រាស់ជាច្រើនប្រហែលជាត្រូវបានគេទាញយកមកធ្វើអាជីវកម្មយ៉ាងសកម្មដោយពួក Hacker ។ កំហុសនេះក៏ត្រូវបានរកឃើញនៅក្នុង WebKit ដែលជាម៉ាស៊ីនរុករក (browser engine) ដែលផ្តល់ការដំណើរដល់Safari browse របស់ឧបករណ៍អេបផលទាំងអស់ផងដែរ។

គេនៅមិនដឹងថា អ្នកណាដែលជាអ្នកធ្វើអាជីវកម្មលើទិន្នន័យអ្នកប្រើប្រាស់ទំាំងនេះ ហើយអ្នកណាអាចក្លាយជាជនរងគ្រោះនៅឡើយទេ។ Apple មិនបាននិយាយថាតើការវាយប្រហារនេះ ធ្វើឡើងចំពោះតែអ្នកប្រើប្រាស់មួយចំនួនតូច ឬថាតើវាជាការវាយប្រហារមានលក្ខណៈកាន់តែទូលំទូលាយនោះទេ។ វាជាលើកទីបីហើយ (តាមការរាប់របស់យើង) ដែលក្រុមហ៊ុនApple បានជំរុញការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពនៅឆ្នាំនេះ ដើម្បីដោះស្រាយកំហុសដែលស្ថិតនៅក្រោមការវាយប្រហារសកម្ម (active attack)។ កាលពីដើមខែនេះ ក្រុមហ៊ុនបានចេញផ្សាយនូវកំណែ(Patch) សម្រាប់ភាពងាយរងគ្រោះស្រដៀងគ្នានៅក្នុង WebKitផងដែរ ។

Source: techcrunch.co

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …