កម្មវិធីទូរស័ព្ទថ្មីដើម្បីតាមដានជំងឺCOVID-19 នឹងចេញអោយប្រើប្រាស់នៅចុងសប្តាហ៍នេះ
នាយកដ្ឋានសុខភាពសាធារណៈ និងបរិស្ថាននៃរដ្ឋខូឡូរ៉ាដូ (CDPHE) និងចេញកម្មវិធីទូរស័ព្ទថ្មីមួយនៅចុងសប្តាហ៍នេះដើម្បីជួយបន្ថយការរីករាលដាលនៃជំងឺ COVID-19

Written by Dorn Visal

10/23/2020

ប្រព័ន្ធផ្តល់សញ្ញាអំពីជំងឺ COVID-19 នេះបានបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពីក្រុមការងាររបស់ក្រុមហ៊ុន Google និង Apple។ អ្នកនាង Sarah Tuneberg ទីប្រឹក្សាពិសេសរបស់ក្រសួងនិយាយថា នាយកដ្ឋានសុខភាពសាធារណៈ និងបរិស្ថាននៃរដ្ឋខូឡូរ៉ាដូ បានធ្វើការជាមួយនាយកដ្ឋានសុខភាពសាធារណៈនៅទូទាំងរដ្ឋដើម្បីសម្របសម្រួលការដាក់ឱ្យប្រើប្រាស់កម្មវិធីនេះផងដែរ។

លោក Tuneberg បាននិយាយថាកម្មវិធីទូរស័ព្ទមួយនេះប្រើដើម្បីធ្វើការជូនដំណឹង និងចែករំលែកព័ត៌មានអំពីជំងឺ COVID 19 ដែលនឹងដាក់អោយទាញយកប្រើប្រាស់សម្រាប់ទូរស័ព្ទ IOS និង Android ឆាប់។

ប្រភព៖ cpr.org

ប្រសិនបើនរណាម្នាក់ធ្វើតេស្ត COVID-19 លទ្ធផលវិជ្ជមាន ពួកគេអាចចែករំលែកលទ្ធផលនោះនៅក្នុងកម្មវិធីនេះដោយមិនចាំបាច់មកផ្ទាល់ ។ ហើយអ្នកដែលបានទាក់ទងជាមួយនរណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកម្មវិធីនេះនឹងផ្តល់ដំណឹងជាមុនដើម្បីអោយមានការប្រុងប្រយ័ត្ន និងការពារខ្លួនជៀសវាងការឆ្លង ដែលកម្មវិធីអាចធ្វើផ្តល់ដំណឺងបានក្នុងរយៈចំងាយ 6 feet ពីអ្នកដែលផ្ទុកជំងឺCOVID 19 ក្នុងរយៈពេលយ៉ាងហោចណាស់ 10 នាទី។

កម្មវិធីនេះក៏ផ្តល់ព័ត៌មានអំពីទីតាំងធ្វើតេស្តជំងឺ COVID 19 ដែលនៅជិតបំផុត និងសេចក្តីណែនាំអំពីវិធីនៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកផងដែរ។  

ប្រភព៖ cpr.org

លោក Tuneberg បានបន្ថែមថាសេវាកម្មនេះមិនចែករំលែក ឬរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទេ។ កម្មវិធីប្រើប៊្លូធូសជំនួសប្រព័ន្ធ GPS ដើម្បីធានាថាទីតាំងរបស់មនុស្សមិនត្រូវបានតាមដាន។

កម្មវិធីទូរស័ព្ទតាមដានជំងឺ COVID-19 នេះនឹងចេញអោយប្រើប្រាស់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅរដ្ឋខូឡូរ៉ាដូ ។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …