App Store best of 2020 ​កម្មវិធីល្អបំផុតប្រចាំឆ្នាំ២០២០
កំពូលកម្មវិធីនិងហ្គេមដែលពេញនិយមបំផុតចំនួន ១៥​ នៅលើAPP Store ឆ្នំា២០២០នេះ ដោយយើងនឹងធ្វើការរៀបរាប់ពីចំណុច​សំខាន់ខ្លះៗរបស់កម្មវិធីហ្គេមទំាំងនោះ។

Written by Heaur

12/17/2020

ថ្ងៃនេះ CFU E-sport League Cambodia នឹងធ្វើការបង្ហាញពីកម្មវិធី និងហ្គេមទំាំង១៥ ដែលពេញនិយមបំផុត និងទទួលបានការ download ច្រើនជាងគេប្រចាំឆ្នាំ២០២០នេះ ដោយយើងនឹងធ្វើការពិពណ៌នាចំណុចសំខាន់ខ្លះៗនៅក្នុងកម្មវិធីហ្គេមទំាំងនោះ។ បន្ថែមពីនេះ លោកអ្នក៏អាចទាញយកកម្មវិធី​ និងហ្គេមទំាងនោះបាន ដោយគ្រាន់តែចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Full review

https://www.youtube.com/embed/eWGO5ZpFqyM
  • Wakeout! – Active breaks:

Wakeout! – Active breaks: គឺជាកម្មវិធីបែបធ្វើជាចលនាមួយ ដែលតម្រូវអោយឱ្យយើង ធ្វើចលនាដៃជើង ឬដូចជាការហាត់ ទៅតាមពេលវេលា និងរូបភាពដែលវាបានបង្ហាញអោយយើង ដើម្បីបន្ធូរភភាពតានតឹងក្នុងផ្លូវអារម្មណ៍ ហើយយើងក៏អាចធ្វើបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

iSO: https://apps.apple.com/us/app/wakeout-active-breaks/id1242116567

  • ZOOM Cloud Meetings

ZOOM Cloud Meetings: ជាកម្មវិធីទំនាក់ទំនងដែលត្រូវបានបង្កើតដោយក្រុមហ៊ុនអាមេរិច នៅឆ្នាំ២០១១ ដោយកម្មវីធីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ទំាងអស់ ធ្វើការទំនាក់ទំនងគ្នា បើកកិច្ចប្រជំុតាមរយៈvideo Call ដោយអ្នកប្រើប្រាស់អាចឃើញមុខគ្នាទៅវិញទៅមក ទោះបីជានោះឆ្ងាយពីគ្នាយ៉ាងក៏ដោយ។

iSO: https://apps.apple.com/us/app/zoom-cloud-meetings/id54650530

Android: https://play.google.com/store/apps/details?id=us.zoom.videomeetings&hl=en_US&gl=US

  • Fantastical

បង្កើតឡើងដោយក្រុមហ៊ុន Flexibits, Fantastical ជាកម្មវិធីកាវិភាគប្រចាំថ្ងៃ ដោយអ្នកប្រើប្រាស់អាចធ្វើការកំណត់ពេលវេលា ទីកន្លែង ឬសកម្មភាពដែលខ្លួនត្រូវធ្វើនៅក្នុងថ្ងៃនីមួយៗបានយ៉ាងលម្អិតនៅលើកម្មវីធីនោះ។ ម្យា៉ងទៀត កម្មវីធីនេះក៏នឹងបង្ហាញនូវការព្យាករណ៍អាកាសធាតុក្នុងរយៈពេលពេញមួយថ្ងៃផងដែរ។

iSO: https://apps.apple.com/us/app/fantastical-calendar-tasks/id975937182

  • Disney+

Disney+ ជាកម្មវិធីវចនាឡើងដោយក្រុមហ៊ុន Walt Disney, Disney Plus គឺជាកម្មវិធីសម្រាប់មើលរឿងខ្សែភាពយន្តហូលីវូដល្បីៗ គំនូរជីវចល ក៏ដូចជាមើលការផ្សាយបន្តផ្ទាល់ដូចជា​  Star Wars, Marvel, Pixar និង X-men ជាដើម។ កម្មវីធីប្រៀបបានទៅនឹងរោងភាពយន្តមួយអញ្ចឹងដែរ។ 

iSO: https://apps.apple.com/us/app/disney/id1446075923

Android: https://play.google.com/store/apps/details?id=com.disney.disneyplus&hl=en_US&gl=US

  • Endel​

កម្មវិធី Endel​ បង្តើតឡើងដោយក្រុមហ៊ុន Endel ជាប្រភេទកម្មវិធីធ្វើដែលជួយធ្វើឱ្យផ្លូវចិត្ត រក្សាបាននូវភាពស្ងប់ និងជួយផ្លូវអារម្មណ៍របស់អ្នកប្រើប្រាស់កំុអោយមានភាពតានតឹង និងធុញធប់។

iSO: https://apps.apple.com/us/app/endel-focus-sleep-relax/id1346247457

Android: https://play.google.com/store/apps/details?id=com.endel.endel&hl=en_US&gl=US

  • Genshin Impact

Genshin Impact គឺជាប្រភទហ្គេមអនឡាញ ដែលត្រូវបានបង្កើតនិងផ្សាយដោយ miHoYo។ ហ្គេមនេះមានលក្ខណៈពិសេស ដោយ Hero នីយមួយៗនឹងធ្វើប្រយុទ្ធគ្នា តាមរយៈសកម្មភាព ការប្រើយុតិ្តសិល្ប៍ សពាវុធជាដើម។ ទិញ Hero ឬធនធានផ្សេងទៀតផងដែរ។

iSO: https://apps.apple.com/us/app/genshin-impact/id1517783697

Android: https://play.google.com/store/apps/details?id=com.miHoYo.GenshinImpact&hl=en

  • Disco Elysium

Disco Elysium: គឺជាកម្មវីវីដេអូហ្គេមត្រូវបានបង្កើតនិងបោះពុម្ពផ្សាយដោយ ZA/UM កាលពីឆ្នាំ២០១៩។ ហ្គេមនេះ ​បា​នកើតឡើងនៅក្នុងទីក្រុងធំមួយ ដែលបន្សល់ទុកក្រោយសង្រ្គាមជាច្រើនទសវត្សរ៍ ដោយអ្នកលេងត្រូវដើរតួជាអ្នកស៊ើបអង្កេត ដើម្បីដោះស្រាយអាថ៌កំបាំងឃាតកម្មនៅក្នុងទីក្រុង ដោយភាពវៃឆ្លាតរបស់ខ្លួន។

iSO: https://apps.apple.com/us/app/disco-elysium/id1508191454

  • Legends of Runeterra

Legends of Runeterra គឺជាហ្គេមបៀបែបឌីជីថល បង្កើតនិងបោះពុម្ពផ្សាយដោយ Riot Games, ចេញផ្សាយនៅឆ្នាំ ២០២០។ អ្នកលេងម្នាក់ៗនឹងធ្វើការលេងជាមួយគូរប្រកួតនៅលើអនឡាញ។ បើគេឈ្នះ គេនឹងទទួលបានពិន្ទុបន្ថែមនិងរង្វាន់ផងដែរ។ 

iSO: https://apps.apple.com/sg/app/legends-of-runeterra/id1480617557

Android: https://play.google.com/store/apps/details?id=com.riotgames.legendsofruneterra&hl=en_US&gl=US

  • Dandara Trials of Fear

Dandara Trials of Fear: ជាហ្គេមដែលផ្តោតទៅលើ ពិភពលោកកំពុងតែឈានដល់ការដួលរលំ ដោយមនុស្សទំាំងអស់មានអារម្មណ៍ថា  តានតឹងខ្លាំង ដែលតម្រូវអោយតួរអង្គឈ្មោះ Dandara ធ្វើការប្រយុទ្ធប្រឆាំងនឹងអាថ៌កំបាំង និងភាពខ្មៅងងឹតទំាំងនោះ។ 

iSO: https://apps.apple.com/us/app/dandara-trials-of-fear-edition/id1168013926

Android: https://play.google.com/store/apps/details?id=com.rawfury.longhathouse.Dandara&hl=en_US&gl=US

  • Sneaky Sasquatch

Sneaky Sasquatch បង្កើតឡើងដោយ RAC7 ជាហ្គេមផ្សងព្រេងមួយដែលយើងជាអ្នកលួចឥវ៉ាន់នៅតាមជំរុំនិងព្យាយាមរកចំណីអាហារទំាងនោះ ដោយអោយគេមិនចាប់។ នៅក្នុងហ្គេមនេះ អ្នកអាចក្លែងបន្លំរបស់អ្នក និងរៀបចំផែនការដើម្បីចូលទៅលួចយករបស់គេផងដែរ។ 

iSO: https://apps.apple.com/us/app/sneaky-sasquatch/id1098342019

  • Caribu

បង្កើតឡើងដោយក្រុមហ៊ុន Caribu Inc., កម្មវិធី Caribu ជាកម្មវីធីវីដេអូមួយសម្រាប់កុមារ ដែលវាមានបណ្ណាល័យសៀវភៅ ល្បែងប្រាជ្ញា puzzle និងសៀវភៅពណ៌រាប់ពាន់ក្បាល ដែលអនុញ្ញាអោយកុមារធ្វើការអាន ស្តាប់ មើល និងរៀនសូត្របានដោយខ្លួនឯង ទោះបីជាអាណាព្យាបាលនៅឆ្ងាយក៏ដោយ។

iSO: https://apps.apple.com/us/app/caribu-video-calls-kids-love/id763451959

Android: https://play.google.com/store/apps/details?id=com.caribu.Caribu&hl=en_US&gl=US

  • Explain Everything Whiteboard

Explain Everything Whiteboard គឺជាផ្នែកមួយនៃកម្មវិធីរបស់ក្រុមហ៊ុន Google ដែលវាបង្កើតឡើងជាពិសេសសម្រាប់record Video ការបង្រៀន ធ្វើបទបង្ហាញតាមរយៈអនឡាញ ដែលអ្នកប្រើប្រាស់អាចធ្វើការពន្យល់ និងណែនំាទៅកាន់សមាជិកផ្សេងទៀតពីចម្ងាយបានដោយងាយ។

iSO: https://apps.apple.com/us/app/explain-everything-whiteboard/id1020339980

Android: https://play.google.com/store/apps/details?id=com.explaineverything.explaineverything&hl=en_US&gl=US

  • Pokémon Go

Pokémon Go គឺជាហ្គេមទូរស័ព្ទចល័តមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Niantic សហការជាមួយ The Pokémon នៅ ឆ្នាំ ២០១៦។ ហ្គេមនេះ វាប្រើបច្ចេកវិទ្យាតាមដានទីតាំងនិងផែនទី ដើម្បីបង្តើតជារូបកុក្តាសម្បនិមត្ម ហើយអ្នកលេងនឹងធ្វើការចាប់រូបទំាងនោះនៅទីតាំងជាក់ស្តែង។

iSO: https://apps.apple.com/us/app/pok%C3%A9mon-go/id1094591345

Android: https://play.google.com/store/apps/details?id=com.nianticlabs.pokemongo&hl=en_US&gl=US

  • ShareTheMeal

ជាកម្មវិធីសប្បុរសធម៌មួយដែលបង្តើតឡើងដោយ United Nations, កម្មវិធី ShareTheMeal គឺជាផ្នែកមួយនៃកម្មវិធីស្បៀងអាហារពិភពលោកដែលអាចអោយមនុស្សធ្វើការចែករំលែកអាហារជាមួយកុមារដែលខ្វះខាតតាមរយៈការចំណាយត្រឹមតែ ០,៨០សេនដើម្បីចិញ្ចឹមកុមារបានម្នាក់ក្នុងមួយថ្ងៃ។

iSO: https://apps.apple.com/us/app/sharethemeal-charity-donate/id977130010

Android: https://play.google.com/store/apps/details?id=org.sharethemeal.app&hl=en_US&gl=US

  • Shine

Shine ត្រូវបានបង្កើតដោយក្រុមហ៊ុន Shine In. ជាកម្មវិធីដែលផ្តោតទៅលើការថែរទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត តាមរយៈការមើលវីដេអូសមាធិ អានរឿងនិទាន ព្រមទំាងស្តាប់សំលេងឬចម្រៀនដែលជួយសម្រួលដល់ផ្លូវអារម្មណ៍ ដែលអ្នកប្រើប្រាស់អាចបើកបាននៅលើកម្មវិធីនេះ ។

iSO: https://apps.apple.com/us/app/shine-calm-anxiety-stress/id1293721589

Android: https://play.google.com/store/apps/details?id=com.shinetext.shine&hl=en_US&gl=US

លោកអ្នកក៏អាចរីករាយទស្សនាវីដេអូខាងក្រោមនេះបានផងដែរ៖

កម្មវិធីហ្គេមដែលបានរៀបរាប់ខាងលើនេះគឺសុទ្ធតែជាប្រភេទហ្គេមដែលទទួលបានការគាំទ្រនិងពេញនិយមបំផុតនៅឆ្នំា២០២០នេះ។ តើហ្គេម ឬកម្មវិធីប្រភេទមួយណាដែលលោកអ្នកចូលចិត្តលេង និងប្រើប្រាស់ជាងគេ? សូមកំុភេ្លចជួយ comment និងចែករំលែកទៅកាន់មិត្តកក្តិរបស់អ្នក។

 

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …