HUD ល្អបំផុតក្នុងឆ្នាំ 2022 សម្រាប់ Apex Legends Mobile
ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃការបញ្ចេញជាផ្លូវការរបស់វា ចំណងជើងហ្គេមនេះត្រូវបានជជែកយ៉ាងខ្លាំងពីអ្នកចូលចិត្តវា ខណៈដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកបានទាញយក និងលេងវា។

Written by Vichea

05/25/2022

បង្កើតឡើងដោយ Respawn Entertainment និងចេញផ្សាយដោយ Electronic Arts, Apex Legends Mobile បានឈានជើងចូលទីផ្សារពិភពលោកនៅថ្ងៃទី 17 ខែឧសភាកន្លងទៅនេះ។ វាបាននាំមកនូវស្នាមញញឹមដល់អ្នកលេងជាច្រើនដែលរង់ចាំយ៉ាងអន្ទះសារក្នុងការលេងហ្គេមប្រភេទ Battle Royale ថ្មីសម្រាប់ទូរសព្ទដៃ។

ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃការបញ្ចេញជាផ្លូវការរបស់វា ចំណងជើងហ្គេមនេះត្រូវបានជជែកយ៉ាងខ្លាំងពីអ្នកចូលចិត្តវា ខណៈដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកបានទាញយក និងលេងវា។

ដើម្បីលេងហ្គេមនេះឲ្យបានល្អ អ្នកប្រើប្រាស់គួរតែប្ដូរដៃបញ្ជាក្នុងហ្គេមរបស់ពួកគេទៅតាមបំណងដោយផ្អែកលើរបៀបដែលពួកគេគិតថាស្រួលលេង។ ជាមួយនឹងការរៀនលេង និងការកែប្រែ HUDs តាមបំណងអាចជួយឱ្យអ្នកអាចលេងបានល្អ ប្រសើរជាងមុននៅក្នុង Rank ឬក្នុងការប្រកួតផ្សេងៗ។

តើអ្វីទៅជា HUD ដ៏ល្អបំផុតដែលអ្នកលេង Apex Legends Mobile អាចកំណត់នៅឆ្នាំ 2022?

អ្នកលេង Apex Legends Mobile ដែលមានម្រាមដៃលឿន ទំនងជាមានការឆ្លុះរហ័ស។ ពួកគេអាចទាញយកអត្ថប្រយោជន៍ពីចលនាពិសេសរបស់ហ្គេមដោយចម្លងការលេងស្រដៀងគ្នាទៅនឹងអ្នកលេងជាមួយក្តារចុច/កណ្តុរ ឬអ្នកដែលមានឧបករណ៍បញ្ជាអាចធ្វើបាន។

ទោះយ៉ាងណាក៏ដោយ អ្នកលេងត្រូវតែដឹងពីរបៀបរៀបចំ HUD នៅក្នុងហ្គេមរបស់ពួកគេ។ ដំបូង ពួកគេគួរតែហាត់ដោយប្រើ Four Finger Claw control ។ ការគ្រប់គ្រងបែបនេះតម្រូវឱ្យអ្នកលេងប្រើដៃចង្អុល និងមេដៃនៃដៃទាំងពីរ ដើម្បីគ្រប់គ្រងប៊ូតុងជាច្រើន និងពង្រីកសក្តានុពលនៃការគ្រប់គ្រងរបស់ពួកគេ។

បន្ទាប់ពីដំឡើងកាបញ្ជាបែបក្រញ៉ាំ(claw ) អ្នកលេងត្រូវដាក់ប៊ូតុងជាក្រុមសម្រាប់ការគ្រប់គ្រងបែប Four Finger ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ នេះជាការណែនាំខ្លះអំពីរបៀបដែលអ្នកអាចប្ដូរ HUD របស់អ្នកតាមបំណង ដើម្បីដំណើរការកាន់តែប្រសើរ៖

  • ផ្នែកខាងឆ្វេងខាងលើ៖ ប៊ូតុងបាញ់ចំនួនពីរសម្រាប់ sprays និង tap-fire shots។
  • ផ្នែកខាងក្រោមផ្នែកខាងឆ្វេង៖ ប៊ូតុងបន្លះទី និងប៊ូតុង sprint/dash នៅខាងលើសម្រាប់ចលនាកាន់តែប្រសើរ។
  • ផ្នែកខាងស្តាំខាងលើ៖ សម្រាប់ប៊ូតុងប្រភេទ Cluster រួមមានផែនទីខ្នាតតូច scope, location pointer, loot crate drop-down, Ultimate ability, TPP/ FPP switch, និង scope adjustment ជាដើម។
  • ផ្នែកខាងក្រោមផ្នែកខាងស្តាំ៖ ប៊ូតុងជាច្រើនផ្សេងទៀតដូចជា reload, jump, crouch, door open, និង melee ត្រូវបានរក្សាទុកនៅទីនេះ។

លើសពីនេះ ដើម្បីជៀសវាងការភាន់ច្រឡំ អ្នកលេងគួរតែដឹងថាទីតាំងនៃការរស់ឡើងវិញ កាំភ្លើង កាបូប និងប៊ូតុងឧបករណ៍ប្រើប្រាស់មិនបានផ្លាស់ប្តូរទេ។ ពួកគេក៏អាចជ្រើសរើសប្លង់បាញ់ (layout) ណាមួយពីជម្រើសដែលមានទាំងបី។

ការកំណត់ Apex Legends Mobile ផ្សេងទៀតសម្រាប់ការលេងហ្គេមឲ្យប្រសើរឡើង

ដោយដើរតាមគន្លងនៃចំណងជើងដ៏ពេញនិយមដូចជា BGMI និង PUBG Mobile, Apex Legends Mobile របស់ Respawn ក៏បានបញ្ចូលការកំណត់ជាច្រើនដើម្បីបង្កើនបទពិសោធន៍លេងហ្គេមរបស់អ្នកប្រើប្រាស់ផងដែរ។ ការប្ដូរការកំណត់មូលដ្ឋានទាំងនេះតាមបំណងអាចជួយឱ្យអ្នកលេងទទួលបានជ័យជំនះនៅក្នុងការប្រកួតដើម្បីឡើងចំណាត់ថ្នាក់ និងការសម្លាប់សត្រូវបានច្រើន។

អ្នកអាចមើលពីភាពខុសគ្នារវាងការ​កំណត់​មូលដ្ឋាន និងការកំណត់ដែលបាន​កែប្រែ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ទីនេះ​។

  • ប៊ូតុងបាញ់ខាងឆ្វេង៖ បើក
  • One tap ADS and Fire: Fire while ADS
  • Bolt-action Sniper Mode: ចុចដើម្បីបាញ់
  • Semi-Auto Shotgun Mode: ចុចដើម្បីបាញ់
  • ADS Mode: Hold
  • ADS Button Rotates Camera: បើក

ចំណាំ៖ HUD និងការកំណត់ដែលបានរៀបរាប់ខាងលើគ្រាន់តែជាការណែនាំប៉ុន្នោះ។ អ្នកលេងហ្គេមអាចប្ដូរប្លង់គ្រប់គ្រង និងការកំណត់ទៅតាមជម្រើសរបស់ពួកគេបាន។

ប្រភព៖ SportSkeeda

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …