អ្នកអភិវឌ្ឍន៍ហ្គេមApex Legends នឹងផ្តលការធ្វើបច្ចុប្បន្នភាពលើតារាងពិន្ទុ
អ្នកអភិវឌ្ឍន៍ Apex Legends បានផ្តល់ព័ត៌មានថ្មីៗ អំពីលក្ខណៈពិសេស ដែលរង់ចាំជាយូរមក ដោយក្រុមហ៊ុននឹងបន្ថែមនូវតារាងពិន្ទុ(leaderboards)ថ្មីផងដែរ។

Written by Heaur

03/23/2021

អ្នកអភិវឌ្ឍន៍ Apex Legends បានផ្តល់ព័ត៌មានថ្មីៗអំពីលក្ខណៈពិសេស ដែលរង់ចាំជាយូរមកហើយនៃតារាងពិន្ទុ(leaderboards) ដែលមានទាំងព័ត៌មានល្អនិងអាក្រក់។ ខណៈពេលដែលមានលក្ខណៈពិសេសជាច្រើននៃអ្នកលេង Apex Legends នៅលើ Nintendo Switch, PC, PS4, PS5, Xbox One និង Xbox Series X | S ចង់ឃើញបន្ថែមលើហ្គេមតារាងពិន្ទុ គឺជាផ្នែកមួយដែលមានជាយូរមកហើយ ដែលអ្នកអភិវឌ្ឍន៍លើហ្គេមបានណែនាំ។

ពួកគេបាននិយាយថានៅសប្តាហ៍នេះ លោក ឈិនស៊ាងចុង (Chin Xiang Chong) ដែលជាអ្នកដឹកនាំការរចនាឈានមុខគេនៃហ្គេម បានផ្តល់ព័ត៌មានថ្មីៗអំពីលក្ខណៈពិសេសនេះ។ ដំណឹងល្អគឺក្រុមហ៊ុនហ្គេមនេះមិនបានភ្លេចអំពីតារាងពិន្ទុនោះទេ ។ យ៉ាងណាមិញ តារាងពិន្ទុនេះ នឹងមិនទាន់ត្រូវបានគបង្ហាញលក្ខណៈពិសេសនូវឡើយទេ។ និយាយម៉្យាងទៀត វាត្រូវបានសន្មតថា Leaderboardsនេះនឹងបង្ហាញខ្លួននៅក្រោយរដូវកាលទី ៨ នេះ ។

គួររំលឹកជូនថា កម្មវិធីហ្គេមApex Legends គឺជាហ្គេមដែលអាចទាញយកបានដោយឥតគិតថ្លៃតាមរយៈឧបករណ៍ Nintendo Switch, PC, PS4, PS5 និងកុងទ័រ Xbox ជំនាន់ចុងក្រោយផងដែរ។

Source: comicbook.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …