ដើម្បីជួយអបអរសាទរខួបលើកទី ១ នៃAnimal Crossing៖ Nintendoនឹងចេញផ្សាយការធ្វើបច្ចុប្បន្នភាពឥតគិតថ្លៃនៅថ្ងៃទី ១៨ ខែមីនា។ ក្រៅពីកិច្ចសហការHello Kitty, អ្នកអាចទន្ទឹងរង់ចាំលក្ខណៈពិសេសដូចជាកម្មវិធីរចនាឌីជីថល(Custom Design app) ដែលបានធ្វើឱ្យប្រសើរឡើងនូវតួអង្គ NookPhone និងនំខួបកំណើត ដែលបង្ហាញនៅក្នុងប្រអប់សំបុត្ររបស់អ្នក។ ប៉ុន្តែដូចដែលPolygonបានចង្អុលបង្ហាញថា ការបន្ថែមដ៏ល្អបំផុតគឺស្រោមពូក(whoopie cushion)ដែលនឹងអនុញ្ញាតឱ្យគេអាចprankមិត្តភក្តិរបស់គេ។
ចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនា អ្នកនឹងអាចកុម្ម៉ង់ស្រោមពូក(cushions)បានពីសេវាNook Shopping ។ អ្នកនឹងមានពេលរហូតដល់ថ្ងៃទី ១ ខែមេសា – ជាថ្ងៃចាប់ផ្តើមនៃApril Fool’s Day។ បន្ទាប់ពីនោះ អ្នកនឹងអាចទទួលបានរបស់របរផ្សេងទៀត រួមមានសម្លៀកបំពាក់ ការទស្សនាហាងAble Sisters ចន្លោះពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣០ ខែមេសា។ អ្នកគាំទ្រក៏អាចទន្ទឹងរង់ចាំក្រុមហ៊ុន Nintendo នឹងបញ្ចេញនូវកម្មវិធីបង្កើតកោះទេសចរណ៍ (Island Tour Creator feature) នៅថ្ងៃទី ២៣ ខែមីនា ដែលនឹងអនុញ្ញាតឱ្យអ្នកលេងអាចscreenshotsអេក្រង់ និងថតជាវីដេអូ ដើម្បីបង្កើតជាផ្ទាំងរូបភាពផ្សព្វផ្សាយ និងភាពយន្តខ្លីៗសម្រាប់កោះរបស់ពួកគេ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube