ទីបំផុត Android មានមុខងារ Dark Modeនៅលើ Google Mapsហើយ
ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះថា ទីបំផុតមុខងារថ្មីនេះត្រូវបានក្រុមហ៊ុនចេញផ្សាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធប្រតិបត្តិការ Android។

Written by Heaur

02/25/2021

កម្មវិធី Google Maps កំពុងទទួលបានមុខងារថ្មីនោះគឺ dark mode នៅលើប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះថា ទីបំផុតមុខងារថ្មីនេះត្រូវបានក្រុមហ៊ុនចេញផ្សាយយ៉ាងទូលំទូលាយ  ខណៈដែលវាត្រូវបានសាកល្បងនៅក្នុងកម្មវិធីចាប់តាំងពីខែកញ្ញាឆ្នាំ២០២០កន្លងមក ។

មុខងារdark modeនេះ នឹងអាចដំណើរការបានប្រសើរជាងជម្រើសមុខងារnight mode ដោយមុខងារDark Mode នឹងអាចចូលដំណើរការបាននៅក្នុងsettings menu ស្ថិតក្រោមtheme។ Google​បានប្រកាសពីការដាក់ឱ្យដំណើរការនូវdark modeនេះ ដែលជាផ្នែកមួយនៃមុខងារថ្មី ដោយវាអាចចូលមកប្រព័ន្ធប្រតិបត្តិការ Android រួមទាំងការធ្វើបច្ចុប្បន្នភាពមួយចំនួនទៅ Android Auto។ បន្ថែមលើផ្ទាំងរូបភាពផ្ទាល់ខ្លួន ឥឡូវនេះប្រព័ន្ធប្រតិបត្តិការ Android Autoក៏នឹងមានបន្ថែមហ្គេមផងដែរ រួមមានហ្គេមTrivia Crack, Jeopardy, Song Quiz, និងកម្មវិធីGoogle’s own Are You Feeling Lucky? ក៏នឹងអាចដំណើរជាមួយនឹងការអាប់ដេតថ្មីនេះដែរ។  ដើម្បីអាចលេងហ្គេម នេះបាន គេគ្រាន់តែនិយាយទៅកាន់ Google Assistant ដោយថា “Hey Google, play a game”ជាការស្រេច។

Android Autoក៏ទទួលបានមុខងារបំបែកអេក្រង់(split-screen) ដែលនឹងធ្វើឱ្យកម្មវិធីផែនទីនៅក្បែរគ្នា (side by side) តាមរយៈការគ្រប់គ្រង់តាមmedia controls, ដូចទៅនឹងអ្វីដែល Apple បានចាប់ផ្តើមធ្វើនៅ CarPlay នៅក្នុង iOS 13 ក្នុងឆ្នាំ ២០១៩។ Googleកំពុងបន្ថែមshortcuts អោយAndroid Auto launch screen ផងដែរ ដែលនេះវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចូលបើកកម្មវិធីអាកាសធាតុបានលឿនជាងមុន ឬអាចកំណត់កម្តៅនៅក្នុងផ្ទះរបស់អ្នកប្រើ។

លក្ខណៈពិសេសរបស់Android Auto នឹងត្រូវបានចែកចាយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅលើទូរស័ព្ទដែលដំណើរការដោយ Android 6.0 និងខ្ពស់ជាងនេះនៅក្នុងរថយន្ត ។ ហើយមុខងារGoogle Maps dark mode នឹងចាប់ផ្តើមចេញឆាប់ៗនេះ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …